ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលាក្រុងប៉ោយប៉ែត បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោក សាន ស៊ានហូ ជំនួសលោកង៉ោ ម៉េងជ្រួន ដែលត្រូវបានរាជរដ្ឋាភិបាលដំឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យផ្ទេរភារកិច្ចនិងតែតាំងមន្ត្រីរាជការស្រុក ក្រុងក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈអធិបតី មន្ត្រីរាជការគ្រប់ស្ថាបន័និងប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះក៏មានការចូលរួមពីលោកសា វ៉ាន់នីតអាយុធ្យា អភិបាលនៃគណៈអភិបាលខេត្តស្រះកែវ អមដោយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ប្រទេសថៃផងដែរ។ថ្លែងនៅក្នុងពិធីទាំងមូលលោកសាន ស៊ានហូរ ដែលជាអភិបាលក្រុងប៉ោយប៉ែតថ្មីបានថ្លែងនិងប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានម៉ឺងម៉ាត់និងខិតខំរៀនសូត្របន្ថែមបង្កើនការយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខ ។ជាមួយគ្នានេះដែរ លោកនឹងបានបន្តថា ៖ លោកនឹងធ្វើការដោះស្រាយបញ្ហាប្រឈមសំខានៗទាំងឡាយតាមសំណើនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដូចជា៖ជំរុញការងារៀបចំបណ្តាញនិងស្តាឡើងវិញនូវប្រពន្ឋ័លូ.បញ្ហាអនាម័យ បរិស្ថាន,កសាងនិងជួសជុលកែសម្រួលហេដ្ឋារចនាសម្ពន្ធ័ផ្លូវគមនាគមន៍ ផ្លូវបេតុង ផ្លូវក្រាលថ្មមិច ផ្លូវក្រាលគ្រួសក្រហម ផ្លូវទីប្រជុំជន និងតាមភូមិព្រមទាំងចុះរៀបចំសណ្តាបធ្នាប់នៅច្រកទ្វាអន្តរជាតិពិសេសរង្វង់មូលក្រុងប៉ោយប៉ែតតែម្តងមិនឲ្យមានការចតរថយន្ត ម៉ូតូនិងរទេះ រទេះលក់ដូរឡើយបើសិនធ្វើការអបរំមិនស្តាប់នឹងមានវិធានការ។បន្ថែមពីនេះ លោកនឹងជំរុញឲ្យយកចិត្តទុកដាក់ការងារមនុស្សធម៍ ដោយឧបត្ថមដល់ទុរគតជន ចាស់ជរា ជនពិការគ្មានទីពឹងជួបការលំបាក ក្នុងនោះលោកក៏បានរៀបចំឲ្យមានវេទិការបញ្ចេញមតិយោបល់ដោយមានថ្នាក់ដឹកនាំក្រុងជាវាគ្មិននិងមានការចូលរួមជាសំណួរនិងសំណូមពរពីប្រជាពលរដ្ឋផ្ទាល់នៅវិទ្យុFM តាមវេលាសមស្រប។បន្ទាប់ពីលោកសាន ស៊ានហូ ឡើងអានសរកថាប្តេជ្ញាចិត្តឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុងថ្មី និងសង្ឃឹមថាលោកសាន ស៊ានហូរ នឹងធ្វើបានព្រោះបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតស្គាល់និងជឿជាក់លើរូបលោក។បន្ថែមពីនេះឯកឧត្តមអភិបាលបានបន្តថា៖បញ្ហាអនាម័យ បរិស្ថានជាកត្តាសំខាន់ខ្លាំងណាស់ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជួយគ្នា តែបើលោកអភិបាលក្រុងធ្វើម្នាក់ឯងមិនអាចធ្វើទៅបាននោះទេលុះត្រាតែមានការសហការគ្នាជាមួយបងប្អូនទើបបានការងារបានជោគជ័យ។ភ្ជាប់ជាមួយនឹងការតែងតាំងនេះដែរនៅរសៀលថ្ងៃខែដដែរលោកសាន ស៊ានហូ អភិបាលក្រុងថ្មីបានដឹកនាំមន្ត្រីក្រោមឱវាតចុះត្រួតពិនិត្យនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែត ដើម្បីធ្វើការកែសម្រួលនិងធ្វើការបាញ់ទឹកលាងសំអាត។ជុំវិញរឿងខាងលើនេះដែរប្រជាពលរដ្ឋបានអបអរសាទរលោកអភិបាលក្រុងថ្មីដែលបានឡើងជាអភិបាលក្រុងនិងមានចំណាត់ការ ប្តេជ្ញាចិត្តយ៉ាងមុះមុតដើម្បីប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ