កំពត ៖ លោក ហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហៅថា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី ០៨ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា(ស.ស.យ.ក) មកពីបណ្ដាមន្ទីរ អង្គភាព និងក្រុង ស្រុកទាំង៨នៃខេត្តកំពត សរុបប្រមាណចំនួន៥០០នាក់។ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួម ផងដែរពីសំណាក់ លោក ចាន់ ចេស្ដា អភិបាលនៃគណៈភិបាលខេត្តរួមនិងលោក-លោកស្រីដែលជាថ្នាក់ដឹកនាំខេត្តមួយចំនួន និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុងស្រុកទាំង៨។លោក មឿង គង្គា ប្រធាន(ស.ស.យ.ក) ខេត្ត បានធ្វើរបាយការណ៍អោយដឹងថា៖ រចនាសម្ព័ន្ធ(ស.ស.យ.ក) ខេត្តកំពតគឺមានចាប់ពីថ្នាក់ខេត្ត រហូតដល់ក្រុង ស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពព្រមទាំងគ្រឹះស្ថានឧត្តមសិក្សានានាក្នុងខេត្ត មានសមាជិក សរុបចំនួន២៩០៥នាក់់ ស្រី៩១៣នាក់ ។ រីឯលទ្ធផលសកម្មភាពការងារកន្លងមកបានជួយក្នុងកិច្ចការសង្គម មនុស្សធម៌ អនាម័យបរិស្ថាននិងការងារទំនាក់ទំនង វិស័យអប់រំ និងកីឡាក្នុងស្រទាប់យុវជនប្រកបដោយភាពវិជ្ចមាននិងលទ្ធផលល្អប្រសើរ។មានប្រសាសន៍ក្នុងឱកាសនោះលោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តបាន ចាត់់ទុកកិច្ចសំណេះសំណាលនេះពិតជាមានសារប្រយោជន៍ចំពោះយុវជនពិសេសគ្រួសារ(ស.ស.យ.ក)ដើម្បីស្វែងយល់បទពិសោធន៍ល្អៗជួយនូវទង្វើល្អៗនៅក្នុងការងារសង្គម និងបានថ្លែងអំណរគុណកោតសរសើរ ចំពោះ លោក ហ៊ុន ម៉ានី ដែលតែងតែបានខិតខំយកចិត្តទុកដាក់ក្នុងសកម្មភាពនិងកាយវិការប្រកបដោយសុឆន្ទៈ និងទំនួលខុសត្រូវខ្ពស់់ ដែលសបញ្ជាក់អោយឃើញយ៉ាងច្បាស់់គឺសក្តិសមក្នុងស្រទាប់យុវវ័យជាទំពាំងស្នងឬស្សីប្រកបដោយគុណភាព និងគុណធម៌ខ្ពស់់ នៅក្នុងសម័យតេជោសែនសម្រាប់ការបន្តថែរក្សា សន្តិភាព និងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាទីស្រឡាញ់របស់យើង។មានប្រសាសន៍សំណេះសំណាលលោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ (ស.ស.យ.ក ) មិនអាចនឹងសម្រេចនូវក្ដីសង្ឃឹម និងតម្រូវការ របស់យុវជនយើងគ្រប់់ចំណុចទាំងអស់បានទេ។ ប៉ុន្តែក្នុងនាមជាអង្គការមហាជនប្រមូលផ្ដុំ ដោយមិនប្រកាន់និន្នាការនយោបាយផ្សេងៗ ក្រុមគ្រួសារ (ស.ស.យ.ក ) ទូទាំងប្រទេស តែងបាននឹងខិតខំអោយអស់់លទ្ធភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងផ្ដល់់ឱកាសអោយយុវជនយើងអាចរីកចម្រើននិងមានភាពរឹងមាំ សក្តិសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។ លោក ហ៊ុន ម៉ានីក៏បានថ្លែងការកោតសរសើរចំពោះ យុវជន ក៏ដូចជាថ្នាក់ដឹកនាំ (ស.ស.យ.ក ) ខេត្តព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់់សប្បុរសជន ដែលបានចូលរួមចំណែកយ៉ាងសំខាន់់ក្នុងការ បំពេញការងារ ដើម្បីជួយយុវជននៅ ក្នុងខេត្តកំពត ក៏ដូចជាការរួមចំណែកបេសកកម្មជាមួយគណៈកម្មាធិការកណ្ដាល(ស.ស.យ.ក ) រហូតទទួលបានសម្រេចលទ្ធផលប្រកបដោយផ្លែផ្លាគួរអោយសរសើរ។លោក ហ៊ុន ម៉ានីក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិក(ស.ស.យ.ក ) អោយខិតខំបន្តយកចិត្តទុកដាក់ក្នុងតួនាទីភារកិច្ចបេសកកម្មនេះបន្ថែមទៀត ។ ព្រមទាំងសំដែងមោទនៈភាពនិងមានភាពជឿជាក់យ៉ាងមុតមាំ លើសមិទ្ធផល និងបទពិសោធន៍នៃភាពជោគជ័យរបស់(ស.ស.យ.ក ) ខេត្តកំពតនាពេលកន្លងមក នឹងក្លាយជាគំរូដឹកនាំដ៏ល្អប្រសើរដែលនឹងធានាជំរុញសកម្មភាព បេសកកម្ម របស់(ស.ស.យ.ក )នៅខេត្តកំពត អោយក្លាយជាមជ្ឃមណ្ឌលបណ្ដុះបណ្ដាកមួយយ៉ាងសំខាន់សម្រាប់យុវជនប្រចាំខេត្ត និងត្រៀមឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់យុវជន។ សំដៅធ្វើអោយកិត្យានុភាពរបស់់(ស.ស.យ.ក )ជ្រាបចូលដល់បេះដូងយុវជនគ្រប់់លំដាប់់ថ្នាក់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្ត និងបណ្ដាខេត្តជុំវិញនេះផងដែរ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ