ក្រុមឆបោកទំលាក់គ្រឿងក្រឡៃ អស់លក្ខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កំពង់ចាម ៖ ករណីឆបោក ទំលាក់គ្រឿងក្រឡៃ ប្តូរយករបស់ពិត ដែលល្បីជាយូរមកហើយ ត្រូវអស់លក្ខ ដោយសមត្ថកិច្ចឃាត់ខ្លួនបានទាំងក្រុមតែម្តង ។
កាលពីថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ ២០១៧ នៅវេលាម៉ោង 8 និង 40 នាទី មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា ០៤ នាក់ មានប្រុសស្រីជិះម៉ូតូ ០២ គ្រឿងបានប្រើល្បិចទំលាក់ខ្សែកក្រឡៃពីមុខជនរងគ្រោះ ឈ្មោះ សុ ធារីស អាយុ ២៨ ឆ្នាំ នៅភូមិដូងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនាំជនរងគ្រោះយកទៅប្តូរគ្នានៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយទុកខ្សែកច្រវ៉ាក់ឆាបក្រឡៃមួយខ្សែ អោយជនរងគ្រោះ ហើយបានយកគ្រឿងអលង្ការបស់ជនរងគ្រោះ រួមមាន ៖
1.កងដៃបន្ទះសំប៉ែតផ្លាកទីនមួយវង់ទម្ងន់4ជីផ្លាកទីន។
2.កងដៃផ្លាកទីនមួយគូទម្ងន់2ជីផ្លាកទីន។
3.ខ្សែករច្រវ៉ាក់ឆាបផ្លាកទីនមួយខ្សែ3ជី5ហ៊ុនផ្លាកទីន។
4.ក្រវិលមាសមួយគូទម្ងន់5ហ៊ុន
5.ជញ្ជៀនផ្លាកទីនដាំត្បូង1វង់តម្លៃ7មឺនរៀល
បន្ទាប់ពីធ្វើសកម្មភាពរួច ពួកវាបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ខណៈដែលជនរង គ្រោះមកផ្សារព្រៃទទឹង ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីជនរងគ្រោះ កម្លាំងជំនាញទទួលព័ត៌មានបានក៏បើកកិច្ចប្រតិបត្តិការតាមប្រម៉ាញ់ដល់ចំណុចឃុំក្រូចម៉ោង9.15នាទី ទើបឃាត់បានរួមមាន ៖
1.ឈ្មោះឆៃ ផានិតប/27ឆ្នាំនៅភូមិស្តៅក្រោមឃុំស្តៅស្រុកកងមាសខេត្តកំពង់ចាមជាប្តី។
2.ឈ្មោះនួនអាតីស/32ឆ្នាំនៅភូមិស្តៅក្រោមឃុំស្តៅ ស្រុកកងមាសខេត្តកពង់ចាមជាប្រពន្ធ។
3.ឈ្មោះគិន ផាន់ណាប/26ឆ្នាំនៅភូមិទី3សង្កាត់ទឹកល្អក់ខណ្ឌ័ទួលគករាជធានីជាប្តី។
4.ឈ្មោះលីស្រីយ៉ាស/25ឆ្នាំនៅទួលសង្កែសង្កាត់ទួលសង្កែខណ្ឌ័ឫស្សីកែវរាជធានីជាប្រពន្ធ។
ក្នុងនោះ សមត្ថកិច្ចជំនាញបានដកហូតបានវត្ថុតាង(គ្រឿងអលង្កា) និងមធ្យោយម៉ូតូជិះធ្វើសកម្មភាពចំនួន02គ្រឿងនឹងទូរសព្ទ័ដៃ03គ្រឿង។ ព្រមទាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនឃើញថា វិជ្ជមាន03នាក់នឹងអវិជ្ជមាន01នាក់។
ជនសង្ស័យជំនាញបាននាំមកអធិការដ្ឋានដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕