ក្នុងរយៈពេលនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២- ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុង រាជធានីភ្នំពេញ មុខព្រះបរមរាជវាំង ។ ដោយឡែក ក្នុងខណ្ឌដូនពេញ ដែលជាទីតាំងចំណុចកណ្តាលនៃ បរិវេណប្រារព្ធពិធី គិតចាប់តាំងពីចំណុចគល់ស្ពាន ជ្រោយចង្វារតាមដងទន្លេសាបរហូតដល់មុខព្រះបរមរាជវាំងគឺទាំងផ្លូវគោក និងផ្លូវទឹកអាជ្ញាធរខណ្ឌដូន ពេញបានរឹតបន្តឹងខ្លាំងលើបញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់សាធាណៈ ។បើតាមការបង្ហើបឲ្យដឹងពីលោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យ ដឹងថា លោកទទួលបទបញ្ជានិងការណែនាំពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញក្នុងការដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះល្បាតនិងប្រចាំការបញ្ជាផ្ទាល់តាម គោលដៅក្នុងមូលដ្ឋានពិសេសជុំវិញបរិវេណ នៃទី កន្លែងប្រារព្ធពិធីបុណ្យទាំងមូល ដើម្បីសំរួលនិង បញ្ជៀសការកកស្ទះចរាចរ ។លោកវុត្ថាបានបន្តឲ្យ ដឹងទៀតថា ចំពោះបញ្ហាបងប្អូនអាជីករលក់ដូរ នំ ចំណី ម្ហូបអាហារ គ្រឿងហូបចុកផ្សេងៗនៅតាម ទីសាធារណៈ ពិសេសគឺនៅលើសួនច្បារដែល ក្រាល ការ៉ូឡា ចាប់ពីមុខផ្សាររាត្រី ខាងត្បូងផ្សារចាស់គឺចាប់ ពីផ្លូវលេខ១៣០ គឺលោកអភិបាលខណ្ឌមិនអនុញ្ញាត ឲ្យមានការដាក់តង់លក់ដូរ ដោយប្រើឧបករណ៍ ចង្ក្រានហ្គាស់ទោះធំឬតូច ដាច់ខាតព្រោះវាប៉ះពាល់ បរិស្ថាន ហើយនាំខូចខាតឬប្រឡាក់ការ៉ូឡាដែល អាជ្ញាធររាជធានីទើបតែកសាងរៀបចំៗថ្មីចំណាយអស់ ថវិការាប់សិបមឺនដុល្លារអាមេរិក។ តែបើពួកគាត់លក់ ដូរដោយរុញរទេះចល័តគឺអាចបានដោយគ្រាន់តែណែ នាំឲ្យពួកគាត់ចូលរួមសំអាតអនាម័យ និងបរិស្ថាន ដូច្នេះសុំឲ្យបងប្អូនអ្នកលក់ដូរទាំងឡាយយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារនិងថែរក្សាសណ្តាប់ធ្នាប់ និង បញ្ហាអនាម័យនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ