(កំពត)៖ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពត បានបើកធ្វើអង្គវេទិកាពិគ្រោះយោបល់់ស្ដីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត(២០១៨-២០២០)មានរយៈពេលពេញមួយរសៀលនិងមានអ្នកចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជំនាញតំណាងអង្គការដៃគូអភិវឌ្ឍន៍ សង្គមស៉ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងខេត្តផ្សេងទៀតផងដែរ។ អង្គវេទិកានេះធ្វើឡើង ក្នុងគោលបំណងដើម្បី បង្ហាញពីទស្សនៈសម្របសម្រួលនិង តម្រូវការអភិវឌ្ឍន៍ព្រមទាំងលទ្ធភាពថវិកា ពីគ្នាទៅវិញទៅមក ដោយតម្លាភាព និងអាចឈានទៅដល់ ឲ្យការវិនិយោគក៏ដូចជាការអភិវឌ្ឍន៍នៅតាម មូលដ្ឋានទូទាំងខេត្ត បន្ស៉ី នូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានដែលមានសម្រាប់ ឈានដល់់ការឆ្លើយតបនិងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ មានប្រសាសន៍ ក្នុងកិច្ចដឹកនាំអង្គវេទិកានេះ លោក ស្រី យូ សុគន្ធ អភិបាលរងខេត្តបានចាត់់់់ទុកអង្គវេទិកានេះពិតជាមានសារសំខាន់ និងបានកោត សរសើរចំពោះមន្ក្រ្តី ក្រុមការងារកសាង ផែនការ ថ្នាក់ខេត្ត និងថ្នាក់ ស្រុក ក្រុងដែលបានខិតខំយកចិត្តទុកដាក់ នូវស្មារតី ទទួលខុសត្រូវ រៀបចំកម្មវិធីវិនិយោគបីឆ្នាំ រំកិល រហូតបានសម្រេចដែលបានកំពុងដំណើរការ រៀបចំវេទិការពិគ្រោះ យោបល់ស្ដីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្តនាពេលនេះ។លោកស្រី យូ សុគន្ធ ក៏បានថ្លែងអំណរគុណចំពោះបណ្ដាមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបានស្នើឲ្យបង្កើនការចូលរួមសហការ និងផ្ដល់ការគាំទ្រឲ្យបានពេញលេញតាមលទ្ធភាពធនធានមាន បន្ថែមទៀតជាមួយរដ្ឋបាល ថ្នាក់មូលដ្ឋាន ។ ដើម្បីលើកទឹកចិត្តដល់ថ្នាក់រដ្ឋបាល ក្រុង ស្រុក ឃុំសង្កាត់ទាំងអស់នោះ សំដៅបង្កើនកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្លើយតបបានតាមតម្រូវការ នៅមូលដ្ឋានស្របតាមគោលនយោបាយ ក្នុងការកាត់បន្ថយ ភាពក្រីក្រប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជំរាបដែរថា៖តាមតារាងសង្ខេបនៃគម្រោងវិនិយោគបីឆ្នាំរំកិលខេត្តកំពត(២០១៨-២០២០) សរុបទាំងនៅថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្ត មានចំនួន ៤ផ្នែកធំៗ។ ក្នុងនោះមានផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងផ្នែករដ្ឋបាល សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលមានចំនួនសរុបស្មើនឹង ៣០១៨ គម្រោង ហើយនឹងតម្រូវការ ថវិកាប៉ាន់ស្មានប្រមាណជាង១១៨ពាន់៤រយ៩លានរៀល ។ តែលទ្ធភាព ថវិកាដែលមានប្រមាណត្រឹមតែជាង៤២ពាន់៧រយ៣៥លានរៀលប៉ុណ្ណោះក្នុងពេលដាក់ពិគ្រោះយោបល់នៃអង្គវេទិកានេះ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ