ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កំលាំង​អន្តរាគមន៍​ពិសេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ក្របួច​ជន​ជួញដូរ​ថ្នាំញៀន​២​នាក់​
Wed,29 November 2017 (Time 05:06 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 673នាក់)


ខេត្ត​កំពត​៖ ក្រោម​ការចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុរិ​ទ្ឋ ស្នងការ​ខេត្ត និង​មាន​ការសម្របសម្រួល​ពី លោក ឯក ឆេង​ហ៊ួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំលាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​លក ញ៉ាវ​នាយការិយាល័យ​ព្រហ្មទណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​សំបុក​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅក្នុង​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២៧​ខែវិច្ឆិកា ឆ្នាំ ២០១៧​។

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាង​លើ​កំលាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​ខេត្ត​បាន​ឃាត់ខ្លួន​ជន​ជួញ​ថ្នាំញៀន​បាន​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ​ផង​ដែរ​។​

​លោក​វរសេនីយទោ លក ញ៉ាវ បានឲ្យដឹងថា​៖​ជនសង្ស័យ​ទាំង​ពីរ​រួមមាន​៖​ទី​១- ឈ្មោះ ហ៊ា សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ណង​សា​ហេតុ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ​ទី​២- ឈ្មោះ ស៊ាន រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ​ខេត្ត​កំពត ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន ២២​កញ្ចប់​(​ធំ​១​កញ្ចប់​
)​។

​ជនសង្ស័យ​ទាំង​ពី​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ