(កំពត)៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមូលហេតុជនបរទេសជាម៉ូយនំបុ័ងម្នាក់ធ្លាប់ទិញនំបុ័ងពីហាងកន្លែងកើតហេតុដោយជនបរទេសជាម៉ូយនំបុ័ងមិនឃើញថៅកែហាងធ្វើនំបុ័ងដឹកនំបុ័ងយកទៅដាក់ឲ្យខ្លួនក៍តាមមកមើលដល់ផ្ទះក៍ស្រាប់ឃើញថៅហាងនំបុ័ងដេកស្លាប់នៅកណ្តាលផ្ទះក្បែរកន្លែងលុញម្សៅនំបុ័ង ទើបមានការភ្ញាក់ផ្អើលហើយក៍រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ ក្រោយពីទទួលពត៌មានថាមានជនបរទេសស្លាប់នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត កំលាំងសមត្ថកិច្ចនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រដឹកនាំដោយលោក សៅ សំអឿនស្នងការរងទទួលផែនព្រហ្មទណ្ឌនិងមានការចូលរួមពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រួមនិងនគរបាលអន្តោប្រវេសន៍ជាច្រើនរូបព្រមទាំងនគរបាលព្រហ្មទណ្ឌក្រុងបានចូលរួមចុះពិនិត្យសាកសពជនបរទេសដែលស្លាប់នេះផងដែរ។លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរង បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះDE SAER PATRICKLEONARDUS ថ្ងៃខែឆ្នាកំណើត២៦.០២•១៩៦០ ជនជាតិបែលហ្សឹក កាន់លិខិតឆ្លងដែនលេខEK០៨៦៣៨៦។ លោកបានឲ្យដឹងទៀតថា ៖ ឆ្លងតាមការពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះសមត្ថកិច្ចសន្និដ្ឋានថា គឺស្លាប់ដោយសារខ្យល់គដួលគ្មានអ្នកជួយសង្គ្រោះទើបដាច់ខ្យល់ស្លាប់ម្នាក់ឯងគ្មានអ្នកណាដឹងតែម្តង។ ហើយសាកសពអាចស្លាប់ក្នុងកំឡុងម៉ោង២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ ២០១៧ខណៈជនរងគ្រោះឡើងធ្វើនំបុ័ងម្នាក់ឯង។ ក្រោយពីពិនិត្យធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅនគរបាលការិយាល័យអន្តោប្រវេសន៍ដើម្បីទំនាក់ទំនងទៅស្ថានទូតប្រគល់សាកសពឲ្យទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ