(កែប)៖ នៅរសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកកែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន២០៥នាក់រួមទាំងបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥នាក់របស់គណបក្សសង្គ្រោះជាតិ ដែលទើបតែរំលាយ ដោយបានប្រកាសសុំចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកែប។បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥រូប បានយល់ដឹងច្បាស់់នូវទង្វើ ក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះ សកម្មជនបក្សប្រឆាំង ក៏បានមកសុំចុះចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្តជាបន្តបន្ទាប់់ ហើយក៏ត្រូវបានធ្វើពិធី ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនពេញសិទ្ធផងដែរ។ក្នុងពិធីប្រកាសនោះ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នៃគណបក្សសង្គ្រោះជាតិក៏បានបង្ហាញការគាំទ្រ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនដើម្បី ថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។មានប្រសាសន៍ទៅកាន់់បងប្អូនដែលទើបបានបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជននពេលនេះ លោក កែន សត្ថា បានចាត់ទុកការភ្ញាក់រលឹកចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជារបស់ បងប្អូន គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ស្របទៅនឹងអ្វីដែលការអំពាវនាវក្នុង ទស្សនៈនយោបាយឈ្នះៗក្រោមការដឹកនាំដ៏ឆ្នើម របស់សម្ដេចតេជោហ៊ុន សែន ដើម្បីរួមគ្នាបន្តការអភិវឌ្ឍន៍ និងថែរក្សា សន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកកែន សត្ថា ក៏បានគូសបញ្ជាក់ថា៖ ពេលនេះគណបក្សសង្រោះជាតិបានរលាយបាត់ស្រមោលហើយ ក្រោយពីតុលាការកំពូលបានប្រកាសសាលដីការរំលាយរួចមក។ ប៉ុន្តែតំណែងតួនានីរបស់បងប្អូនមិនបានរលាយទៅជាមួយគណបក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះសូមកុំមានការបារម្មណ៍អ្វីពីតួនាទី ដែលបាននឹងកំពុងបំពេញភារកិច្ចសព្វថ្ងៃនេះ។ សូមឲ្យបងប្អូនបន្តការស្មោះត្រង់និង ខិតខំរួមសាមគ្គីគ្នាបន្ថែមទៀតដើម្បី បន្តរួមចំណែក បម្រើប្រជាជន ថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។/ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ