ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្ត​បើក​ទូលាយ និង​ប្រជុំ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប​
Sat,25 November 2017 (Time 07:24 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 651នាក់)


​កែប​) ៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​វិច្ចិកា ឆ្នាំ​២០១៧​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ចើញ​ជា​គណៈអធិបតី ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​បើកទូលាយ រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​០៦ ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២២-២៣-២៤ ខែ​ធ្នូ ឆ្នាំ ២០១៧ ខាងមុខ​នេះ​នៅ​ខេត្ត​កែប ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​បាន​ប្រគល់ជូន​ដល់​អនុគណៈកម្មការ​និមួយៗ​កន្លងមក​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ឆ្លង​តាមរយៈ​កិច្ចប្រជុំ និង​ពិគ្រោះ​យោបល់ ជាច្រើន​ដំណាក់កាល​កន្លងមក លទ្ធផល​ក៏​ត្រូវបាន​យក​មក​វាយ​តម្លៃ​ក្នុង​ពេល​នេះ​ផង​ដែរ គឺ​ការងារ​ពិតជា​ទទួលបាន​ផល​អវិជ្ជមាន ហើយ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​របស់​យ​ង មាន​ការ​ដាក់​តាំងពិព័រណ៍​សមិទ្ធផល​នានា​និង​មហោស្រព​ម្ហូបអាហារ ដោយ​បាន​ឯកភាព​ការត្រៀម​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន​៤០០​ស្តង់ ក្នុងនោះ​ស្តង់​ផលិតផល​ក្នុងស្រុក​ចំនួន ២០០​ស្តង់ និង​ស្តង់​ផលិតផល​បរទេស​(​ថៃ​)​ចំនួន ២០០​ស្តង់​។​ចំពោះ​ស្តង់​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ត្រូវ​រៀបចំ​ផលិតផល​ដាក់តាំង​ឲ្យបាន​ល្អ និង​តម្រង់​ទិស​ឲ្យបាន​ត្រឹមត្រូវ ដោយ​ផលិតផល​នេះ​ត្រូវ​មាន​ការ​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ និង​ស្អាត​ល្អ​។​ចំពោះ​ស្តង់​ពិព័រណ៍​ផលិតផល​ថៃ ត្រូវ​ពិនិត្យមើល​ផលិតផល​របស់​គេ ដែល​យក​មក​ដាក់​តាំង និង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​អាច​ផលិត​បាន​ដូច​គេ​ផង​ដែរ​។​ស្តង់​ម្ហូបអាហារ​ត្រូវ​រៀបចំ​ឲ្យបាន​ល្អ ដើម្បី​ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់​ក្នុងឱ​កាសបុ​ណ្យ​សមុទ្រ​ឆ្នាំ ២០១៧​នេះ ហើយ​ត្រូវ​ទំនាក់ទំនង​គ្រប់​ស្ថានទូត​ឬ​សមាគម​ឲ្យចូល​រួមតាំង​និង​លក់​ម្ហូបអាហារ ជា​ពិសេស​សមាគម​ម្ហូបអាហារ​ក្នុងស្រុក​។​ត្រូវ​ទំនាក់ទំនង​ក្រុមហ៊ុន​ភេសជ្ជៈ​ល្បីៗ​មក​ចូលរួម​តាំងពិព័រណ៍​និង​លក់​ផលិតផល​របស់​ខ្លួន​។​ត្រូវ​ធ្វើការ​អប់រំ​ដល់​ម្ចាស់​ស្តង់​និមួយៗ​ឲ្យបាន​យល់​ពី​កត្តា​អនាម័យ និង​សំរាម​។​ស្ប៉ត​ផ្សព្វផ្សាយ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​ត្រូវធ្វើ​ឲ្យបាន​រហ័ស​និង​ចាប់​ផ្សព្វផ្សាយ​ពី​ពេល​នេះ​តទៅ​។​ចំពោះ​ការរៀបចំ​តន្ត្រី​ចល័ត​បាន​ត្រៀម​រួចហើយ គឺ​នៅ​ខាងត្បូង​ផ្សារ​ក្តាម ឆ្នេរ​ស្រី​ស និង​នៅតាម​ស្តង់​និមួយៗ​។​កម្មវិធី​កាត់​ខ្សែបូរ និង​ទស្សនា​ពិព័រណ៍​ត្រូវ​រៀបចំ​រយៈពេល​៣០​នាទី និង​រៀបចំ​ប្លង់​ទស្សនា​ស្តង់​ពិព័រណ៍​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យបាន​ល្អ​។​ត្រូវ​ជម្រុញ​ការតុបតែង​គេហដ្ឋាន​ប្រជាពលរដ្ឋ​ឲ្យបាន​ស្អាត និង​រៀបចំ​ផ្ទាំង​ប៉ាណូ​អបអរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​។​

​ដោយឡែក ការងារ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ លើទឹក និង​លើ​អាកាស គឺ​ឯកភាព​កីឡា​៩​ប្រភេទ រួមមាន​៖​រត់​កម្សាន្ត​៣​គ​.​ម​-៥​គ​.​ម ប្រណាំង​កង់ ទ្រី​យ៉ា​ត្លុង ប្រដាល់​គុន​ខ្មែរ ចំបាប់​ឆ្នេរ​ខ្សាច់ បាល់ទះ​ឆ្នេរ​ខ្សាច់ រាំ​អន្តរជាតិ កីឡា​ស្គីទឹ​ក និង​ទូកក្តោង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ