(កំពត)៖ ការរក្សាអនាម័យ ការការពារបរិស្ថានគឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗរូប។យ៉ាងណាមិញការរក្សាសុខសន្តិភាព ក៏ផ្តើមឡើងដោយសារយើងទាំងអស់គ្នា យល់ពីតម្លៃនៃសន្តិភាពដែរ។នេះជាប្រសាសន៍ដ៏មានអត្ថន័យបំផុត របស់លោក ចាន់ ចេស្តា អភិបាល នៃគណៈ អភិបាលខេត្តកំពត ថ្លែងទៅកាន់មន្ត្រីរាជការជុំវិញខេត្ត ក្នុងពេលធ្វើអនាម័យ សម្អាតបរិស្ថានក្នុងក្រុងកំពត នៅព្រឹកថ្ងៃទី២៣ខែវិច្ចិកា ឆ្នាំ២០១៧។ជាមួយនឹងការលើកឡើងនាឱកាសនោះ លោកអភិបាលខេត្តកំពត ក៏បានគូសបញ្ជាក់ថា សំរាម និងកាកសំណល់ដែលតែងតែបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ពិតជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយក៏ជាឧបសគ្គដ៏ធំក្នុងការអភិវឌ្ឍន៍ខេត្តរបស់យើងផងដែរ។កត្តាបរិស្ថាន និងសន្តិភាពគឺមានតម្លៃមហាសាលដូចគ្នា ដូច្នេះយើងទាំងអស់គ្នាមិនត្រូវមើលរំលង ត្រូវចូលរួមធ្វើអនាម័យ សម្អាតបរិស្ថានឲ្យបានគ្រប់ៗគ្នា និងចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នាឲ្យបានស្ថិតស្ថេរគង់វង្ស។ប្រទេសមានសន្តិភាព យើងទាំងអស់គ្នាក៏ត្រូវថែរក្សាបរិស្ថានឲ្យបានស្អាតដែរ។នេះជាចំណុចដ៏មានសារសំខាន់នៃសន្តិភាព និងទីក្រុងស្អាត ដែលប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត ចង់ឃើញ ចង់យល់ គឺដាច់ខាតមិនចង់វិលទៅរកអតីតកាលដ៏សែនជូរចត់នោះទៀតទេ។ក្នុងឱកាសនោះដែរ លោកចាន់ ចេស្តា ក៏បានលើកឡើងពីការកែលម្អសោភណភាពត្រង់ចំណុចទីតាំងរង្វង់មូលផ្លែទុរេន ដោយខណៈនោះលោកក៏សូមឲ្យមហាជន ព្រមទាំងក្មួយៗ ចូលរួម សហការ ជួយកែលម្អធ្វើម៉ូដ ឌីហ្សាញ ដើម្បីជួយបង្កើនសោភណភាព នៃបរិវេណរង្វង់មូលទុរេនឲ្យមានសម្រស់កាន់តែត្រកាលថែមមួយកម្រិតទៀត។ក្នុងឃ្លាចុងក្រោយ លោកអភិបាលខេត្តក៏សូមដាស់តឿនក្រើនរំលឹកដល់មហាជន ត្រូវជួយរក្សាអនាម័យក្រុងកំពតទាំងអស់គ្នា កុំចោលសំរាម ឬកាកសំណល់ផ្តេសផ្តាសនៅតាមទីសាធារណៈ ត្រូវទុកដាក់របស់ទាំងនោះក្នុងធុងសំរាម។សូមបញ្ជាក់ថា៖ ការចូលរួមធ្វើអនាម័យ សម្អាតបរិស្ថាន ស្ថិតនៅរង្វង់មូលទុរេន នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលដឹកនាំដោយ លោកចាន់ ចេស្តា អភិបាលខេត្តកំពតនោះ គឺត្រូវបានបែងចែកជាមុខសញ្ញា ដោយចាប់ផ្តើមពីរង្វង់មូលទុរេន រួចបន្តទៅតាមដងផ្លូវនានាទូទាំងក្រុងកំពតតែម្តង។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ