ខេត្តប៉ៃលិន ៖ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន គេសង្កេតឃើញ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន២ក្រុម កំពុងធ្វើការពិនិត្យ ព្យាបាលជម្ងឺធ្មេញ និងភ្នែក ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងរយ:ពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ និង ក្រុមគ្រូពេទ្យមកពីខេត្តកំពង់ធំ ។ សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ខាងលើ បានធ្វើការពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល៤លើករួចមកហើយ ដោយទទួលបានជោគ ជ័យទាំងស្រុង ។ ប្រភពព័ត៌មានពីលោក យិន សាំងហេង ប្រធានចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តប៉ៃ លិន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក. ១៥៧ បានចាត់ឱ្យខាងលោកដឹកនាំក្រុមការងារ សហការជាមួយគ្រូពេទ្យមកពីប្រទេសកូរ៉េ ដើម្បីចុះទៅព្យាបាលមាត់និងធ្មេញជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។ លោកបន្តទៀតថា ដោយឡែកមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត១ក្រុមទៀត កំពុងធ្វើសកម្មភាពព្យាបាលភ្នែកជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះផងដែរ ។ ការស្ម័គ្រចិត្តរៀបចំព្យាបាលនេះ មានសកម្មភាព ដកធ្មេញ និងប៉ះធ្មេញដែលប្រេះបែក លាងសម្អាតធ្មេញ ដើម្បីងាយស្រួលក្នុងការទទួលទានអាហារ ។ លោកបញ្ជាក់ទៀតថា នៅថ្ងៃដំបូងនេះ មានប្រជាពលរដ្ឋជាច្រើនកុះករ កំពុងអង្គុយរង់ចាំធ្វើការពិនិត្យនិងព្យាបាល ដោយកម្មវិធីចាប់ផ្តើមប្រតិបត្តិការ តាំងពីព្រឹក រហូតដល់ល្ងាចទើបសម្រាក ។ ដូច្នេះបើសិនជាបងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិមានបញ្ហាមាត់ធ្មេញ ឬភ្នែក សូមប្រញាប់នាំគ្នាទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយឥតគិតថ្លៃ ៕ដោយ ៖ នីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ