ឈើគ្រញូងចំនួន៤១៤គីឡូក្រាមលួចបង្កប់ក្រោមស្បែងជើងនិងខោអាវជជុះឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានកម្លាំងគយស្ទាក់ចាប់បាន
ខេត្តបន្ទាយមានជ័យ ៖ ឈើក្រញូងចំនួន១៥ដុំ ស្មើនិង៤១៤គីឡូក្រាមដែលឈ្មួញលួចបង្កប់ដឹកតាមរទេះដាក់ក្រោមស្បែងជើងនិងខោអាវជជុះឆ្លងដែនពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានកម្លាំងគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ទាក់ចាប់បាននៅរសៀលថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៧នេះ ។
បើតាមលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖រទេះដែលមន្ត្រីគយឆែកឆេរកឃើញឈើក្រញូងនេះ បន្ទាប់ពីមន្ត្រីគយមានការសង្ស័យក៏ចាប់ផ្តើមធ្វើការឆែកឆេរភ្លាមនោះស្រាប់តែឈ្មួញនិងម្ចាស់រទេះដែលដឹកឈើក្រញូងទាំងនោះដឹងខ្លួនមុនក៏រត់គេចបាត់ស្រមោលតែម្តង។
លោកបន្តថា ៖ ឈ្មួញបានលួចដាក់បង្កប់ក្រោមបាតរទេះដោយប្រើវិធីយកស្បែងជើងជជុះនិងខោអាវជជុះចំនួន៤ការ៉ុងដាក់ពង្រាយពីលើហើយឈើគ្រញូងរុំទៅដោយក្រដាស់កេសខាងក្រៅទាំងអស់ដើម្បីបន្លំភ្នែកសមត្ថកិច្ចជំនាញ ។
លោកបន្តទៀតថា ៖ ឈ្មួញឈើគ្រញូងមានការឈ្លាសវៃខ្លាំងណាស់ក្នុងការប្រើល្បិចដោយជួលរទេះដឹកទំនិញបង្កប់ដោយបច្ចេកទេសពិសេសគឺគាត់បានដាក់ស្បែកជើងជជុះនិងខោអាវជជុះពីលើឈើគ្រញូង។
លោកបញ្ជាក់ទៀតថា ៖ ឈើក្រញូងទាំង៤១៤គីឡូក្រាមនិងរទេះ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបណ្តោះអាសន្ន ៕