(កំពត)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពតខេត្តកំពត ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ញ៉ូវ សាឯម សមាជិក ក្រុមប្រឹក្សាខេត្ត លោក ជីង ផល្លា អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួម ពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញថ្នាក់ខេត្ត ក្រុង និងប្រជាពលរដ្ឋប្រមាណចំនួន១២៤នាក់ ស្រី២៤នាក់។អង្គវេទិកានេះ ធ្វើឡើងក្នុងគោលបំណង បង្កើតបាននូវវប្បធ៌ម នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ និងធ្វើការបង្ហាញ គោលការណ៍ និងលទ្ធផលការងារផ្សេងៗដូចជា៖១-ផ្ដល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្តដែលសម្រេចបានក្នុងឆ្នាំ ២០១៦។២-ផ្ដល់ព័តមានពីសកម្មភាពអាទិភាពនៃការងារ អភិវឌ្ឍន៍មូលដ្ឋាន ឆ្នាំ២០១៧។៣-រាយការណ៍ពីសកម្មភាពដែលរដ្ឋបាលខេត្ត បានឆ្លើយតបនឹងលទ្ធផល នៃវេទិកា ឆ្នាំ២០១៦។៤- ពិភាក្សាក្នុងការរិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមនៅក្នុងស្រុក មិនទាន់ដោះស្រាយបានជោគជ័យ។អង្គវេទិកានេះ បានបើកឱកាសដល់ប្រជាពលរដ្ឋ លើកជាសំណួរ សំណូមពរ អនុសាសន៍ និងការឆ្លើយបំភ្លឺ ដំណោះស្រាយ លើប្រធានបទ រួមមាន៖ការផ្ដល់់សេវាសាធារណៈសេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។ជាលទ្ធផល ប្រជាពលរដ្ឋលើកជាសំណួរនិងសណូមពរចំនួន៦បញ្ហា ពាក់ព័ន្ធប្រព័ន្ធលូទឹក ផ្លូវ បណ្ដាញភ្លើងអគ្គីសនី និងប្លង់បណ្ណកម្មសិទ្ធដីធ្លី។ ក្នុង បានឆ្លើឆបំភ្លឺនិងដោះស្រាយបានចំនួន៥បញ្ហានិងនៅ១បញ្ហាបន្តពិភាក្សាដោះស្រាយបន្ថែមទៀត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ