(កំពត)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ការរីកចចម្រើនផ្នែកកីឡាដែលកម្ពុជាសម្រេចបានក្នុងរយៈកន្លងមកគឺជាការចូលរួមចំណែកដោយស្វ័យប្រវត្តិ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអនាគតអ្នកបន្តវេនរបស់ប្រទេសជាតិ។ប្រសាសន៍ដូច្នេះរបស់លោកបានលើកឡើង ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម១៤ឆ្នាំ និងយុវជនអាយុក្រោម ១៦ឆ្នាំ និងការប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារីឆ្នាំ ២០១៧ ដែលបានរៀបចំឡើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងពហុកីឡដ្ឋានខេត្តកំពត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា(FFC) បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍថ្នាល និងយុវជននេះ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើ កម្មវិធីរួមចំណែកសាង និងអភិវឌ្ឍសង្គម តាមរយៈការបញ្ជ្រាប សារអប់រំក្នុងស្រទាប់កីឡាករ កីឡាការិនី និងយុវជនដូចជា យើងនាំគ្នាលេងបាល់ ហើយនិយាយថា ទេ ចំពោះគ្រឿងញៀន, យើងនាំគ្នាលេងបាល់ ហើយនិយាយថា ទេ ចំពោះជំងឺអេដស៍ និងជំងឺឆ្លង, យើងនាំគ្នាលេងបាល់ ហើយនិយាយថាទេ ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជីវិតខ្លួនយើងផ្ទាល់ និងសុភមង្គលគ្រួសារ, ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដាំដើមឈើ ដើម្បីជីវិតយើងទាំងអស់គ្នា , យើងនាំគ្នាលេងបាល់ទាត់ ដើម្បីសុខភាព មិត្តភាព និងការអប់រំ , និង សន្តិភាពនាំឲ្យមានការអភិវឌ្ឍ និងមានឱកាសលេងបាល់ទាត់។ ជាក់ស្តែង ការបើកពិធីប្រកួតនៅក្នុងថ្ងៃនេះ គឺជាផ្នែកមួយ ដើម្បីដុះខាត់ និងពង្រឹងជំនាញច្ចេកទេស ដើម្បីជ្រើសរើសយកកីឡាករ កីឡាការិនីឆ្នើម សម្រាប់គោលដៅអភិវឌ្ឍ ធនធានបាល់ទាត់ឆ្ពោះទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងដើម្បីបន្តនិរន្តរភាព នៃសក្តានុពលកីឡាបាល់ទាត់ កម្ពុជា ទាំងផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សលើវិស័យមួយនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា លោកមានសេចក្តីរំភើប និងសោមនស្សក្រៃលែង ដែលបានឃើញភាពរីកចម្រើនលើផ្នែកកីឡា ក្រោម កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពិសេស លោ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងលោក លោកស្រី ដែលជាមន្ត្រី និងសមាជិករបស់សហព័ន្ធ។ នៅក្នុងឱកាសនោះ លោក ក៏បានផ្តល់អនុសាសន៍ដូច្នេះថា៖ «ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពខាងកីឡាបាល់ទាត់ឲ្យខ្លាំងក្លាថែមទៀតនោះ ខ្ញុំយល់ថា ក្នុងបរិបទនៃការរីកចម្រើន របស់សង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឲ្យបានល្អ និងបង្កើនសកម្មភាពដណ្តើមឈ្នះ ក្នុងគោលបំណងបំផុសបំផុលចលនា អប់រំកាយ និងកីឡា ក្នុងជួរសិស្សានុសិស្ស ដើម្បីឲ្យមានសត្តានុពលគ្របដណ្តប់ ទាំងបរិមាណនិងគុណភាព ក្នុងនោះបញ្ហាចាំបាច់ យើងត្រូវត្រួតពិនិត្យនិងធ្វើការកែលម្អ លើគ្រប់ទិដ្ឋភាព ពិសេសភាពយុត្តិធម៌ និងសមធម៌ខាងស្មារតី ក្នុងគោលដៅជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពកីឡាករ កីឡាការនីគ្រប់កម្រិត ដើម្បីឲ្យយុវជនយើងចូលរួមលេងកីឡា នៅគ្រប់គ្រិះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ស្រមតាមគោលនយោបាយអភិវឌ្ឍវិស័យកីឡារបស់រាជរដ្ឋាភិបាល» ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតខាងលើនឹងបញ្ចប់នៅពាក់កណ្តាលខែមីនា ឆ្នាំ ២០១៨ ដែលមានក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ យុវជនអាយុក្រោម១៦ឆ្នាំ និងក្រុមបាល់ទាត់នារីសរុបមានជំនួន ៤០ក្រុម មានកីឡាករកីឡាការនីសរុបចំនួនប្រមាណ ១០០០នាក់ចូលរួម។ ហើយរឿងដែលគួរឲ្យត្រេកអរមួយទៀត បើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា ពហុកីឡដ្ឋានខេត្តកំពត នឹងត្រូវបានបំពាក់អំពូលភ្លើងកម្រិតស្តង់ដា តម្លៃ៣០ម៉ឺនដុល្លារ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ