ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ភាស៊ី​គ្រប់​ប្រភេទ​ត្រូវបាន​ធ្វើ​ការដេញថ្លៃ​ភាស៊ី សម្រាប់​អាជីវកម្ម​ឆ្នាំ​២០១៨​ខាងមុខ​
Tue,21 November 2017 (Time 08:38 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)


(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក អ៊ុក ថា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​អនុប្រធាន​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី បាន​ធ្វើ​ពិធី​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ សម្រាប់​ធ្វើ​អាជីវកម្ម​ឆ្នាំ​២០១៧ ក្នុង​ខេត្ត​កែប​។​

​ការដេញថ្លៃ​ភាស៊ី​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក កែវ ហុង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប លោក លោកស្រី ជា​ប្រធាន អនុប្រធាន មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​ក្រុម​អ្នកធ្វើអាជីវកម្ម​ផ្សេងៗ រួមមាន​៖ ផ្សារ​កែប ផ្សារ​សេះស សត្តឃាតដ្ឋាន ចំណត​ជល​យានយន្ត​នេសាទ​ផ្សារ​ក្តាម ចំណត​ជលយាន​ឆ្នេរ​ចាក់​ខ្សាច់​ថ្មី និង​ចំណត​ជល​យានយន្ត​ផែ​កែប​-​កោះ​ទន្សាយ​។​ដោយឡែក​ភាស៊ី​ចំណត​រថយន្ត​ខេត្ត​កែប គឺ​មិន​ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ​ឡើយ ព្រោះ​ភាស៊ី​ចំណត​ត្រូវ​ស្ថិតក្រោម​ការវិនិយោគ​។​

​បើ​តាម​គោលការណ៍ និង​នីតិវិធី​នៃ​ការដេញថ្លៃ​ភាស៊ី គឺ​ត្រូវ​បាន​កំណត់​ដេញថ្លៃ​ពី​តម្លៃ​ព្យួរ​ឡើងទៅ ដោយ​អនុវត្ត​ដេញ​ជា​បី​លើក ដូចដែល​បាន​កំណត់​៧​ប្រការ​នៃ​សៀវភៅ​បន្ទុក​។​ចំពោះ​អ្នក​អ្នកដេញថ្លៃ​បាន​ជា​បណ្តោះអាសន្ន អាជីវករ​នោះ​ត្រូវ​បង់ប្រាក់​កក់​ធានា​ជា​ស្ថាពរ​២៥%(១/៤)​នៃ​តម្លៃ​ដេញ​បាន​ចូល​ជា​ថវិកាខេត្ត ក្នុង​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់​ពី​ដេញថ្លៃ​បាន​ជា​កំហិត​។​ហួស​រយៈពេល​នេះ ត្រូវ​ចាត់ទុក​ថា អាជីវករ​នោះ​បោះបង់​ចោល​សិទ្ធិ​ដេញថ្លៃ​របស់ខ្លួន ហើយ​ត្រូវ​រឹបអូស​ប្រាក់​កក់​បណ្តោះ​អា​សន្ម​២០% និង​មិន​អនុញ្ញាតឲ្យ​ចូល​ដេញថ្លៃ​រយៈពេល​០៣​ឆ្នាំ និង​ត្រូវ​រៀបចំ​ដេញថ្លៃ​ភាស៊ី​មូលដ្ឋាន​នោះ​ជា​ថ្មី​ឡើងវិញ ហើយ​ករណី​មូលដ្ឋាន​ភាស៊ី​ណាមួយ ដេញថ្លៃ​មាន​ភាពមិនប្រក្រតី គណៈកម្មការ​ដេញថ្លៃ​មាន​សិទ្ធិ​ព្យួរ​ជា​បណ្តោះអាសន្ន​។​ចំពោះ​អាណ​តិ្ត​ធ្វើ​អាជីវកម្ម​ភាស៊ី ម្ចាស់​ភាស៊ី​ត្រូវគោរព និង​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​នៃ​ប្រការ​ទាំងឡាយ​ណា​ដែល​បាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ឲ្យបាន​ដាច់ខាត​។​

​លោក អ៊ុក ថា អនុប្រធាន​គណៈកម្មកា​រ​ដេញថ្លៃ​ភាស៊ី​ខេត្ត​កែប បានបញ្ជាក់​ថា បច្ចុប្បន្ន​ប្រាក់ចំណូល​បានមក​ពី​ថ្លៃ​ភាស៊ី​មាន​ការថយចុះ ព្រោះ​តែ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​មិនសូវ​យកចិត្តទុកដាក់​។​ដូច្នេះ លោក​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ដេញថ្លៃ​បាន​ហើយ សូម​ប្រញាប់ប្រញាល់​អនុវត្ត​គោលការណ៍​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ត្រូវ តែ​អនុវត្ត​តាម​កិច្ចសន្យា​គ្រប់​ប្រការ​ទាំងឡាយ ដែល​បាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​រួចមកហើយ​។​/


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ