(កំពត)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ឆ្នាំ២០១៧ ត្រូវបានធ្វឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ ស្ថិតនៅស្រុកបន្ទាយមាស ក្នុងឃុំ បន្ទាយមាសខាងលិច ក្រោមអធិបតីភាព លោកស្រី កង សៅរ៍ធន សមាជិកា ក្រុមប្រឹក្សាខេត្ត លោកលី សាវ៉េត អភិបាលរងខេត្ត និងមានការចូលរួម ពីសំណាក់មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជុំនាញថ្នាក់ខេត្ត ស្រុក និងប្រជាពលរដ្ឋប្រមាណចំនួន២០១នាក់ ស្រី៦៥នាក់។អង្គវេទិកានេះ ធ្វើឡើងក្នុងគោលបំណង បង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ និងធ្វើការបង្ហាញទិសដៅសខាន់ៗរួមមាន៖ ១-ផ្ដល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្តដែលសម្រេចបានក្នុងឆ្នាំ ២០១៦។២-ផ្ដល់ព័ត៌មានពីសកម្មភាពអាទិភាពនៃការងារ អភិវឌ្ឍន៍មូលដ្ឋាន ឆ្នាំ២០១៧។៣-រាយការណ៍ពីសកម្មភាពដែលរដ្ឋបាលខេត្ត បានឆ្លើយតបនឹងលទ្ធផល នៃវេទិកា ឆ្នាំ២០១៦។៤- ពិភាក្សាក្នុងការរិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមនៅក្នុងស្រុក មិនទាន់ដោះស្រាយបានជោគជ័យ។អង្គវេទិកានេះ បានបើកឱកាសដល់ប្រជាពលរដ្ឋ លើកជាសំណួរ សំណូមពរ អនុសាសន៍ និងការឆ្លើយបំភ្លឺ ដំណោះស្រាយ លើប្រធានបទ រួមមាន៖ការផ្ដល់់សេវាសាធារណៈសេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។ចំពោះវេទិកានេះ ក៏បានតម្រូវនឹងផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាចសួរ និយាយ សំណូមពរ ស្របតាមរបៀបវារៈ ដោយមិនអនុញ្ញាតឲ្យនិយាយពាក់ព័ន្ធនឹងការងារនយោបាយ ការបញ្ចេញមតិប្រាកចាកពីសីលធម៌ក្នុងសង្គម ឬការនិយាយដោយពាក្យមិនសមរម្យ និងប្រើពាក្យអសុរោះឡើយ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ