ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សិក្ខាសាលា ស្តីពី​"​ការប្រមូល​ព័ត៌មាន​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​វិជ្ជាជីវៈ​"
Fri,17 November 2017 (Time 06:00 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 717នាក់)


(​កែប​)៖ សិក្ខាសាលា ស្តីពី "​កា​ប្រមូល​ព័ត៌មាន​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​វិជ្ជាជីវៈ​" ត្រូវបាន​រៀបចំ​ធ្វើឡើង​នៅក្នុង​ផ្ទះសំណាក់​"​ផាម​ហាវស៍​" ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ការចូលរួម ពី​សំណាក់​លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ និង​ជា​ទីប្រឹក្សា​អម​ក្រសួង លោ​កឌិត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប លោកស្រី ផន សុ​ផា​រី តំណាង​អង្គការ WHO និង​លោកស្រី ប៉ោ ដួង តំណាង​អង្គការ ILO ព្រមទាំង​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​ល្បីៗ មក​ពី​មន្ទីរពេទ្យ​កាល​ម៉ែត្រ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

​លោក ឌិ​ត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា​៖ កន្លង​មក​ខាង​មន្ទីរ​បាន​យកចិត្តទុកដាក់ នៅ​លើ​ផ្នែក​សុខភាព​ជា​ចម្បង ដល់​បងប្អូន​ជា​កម្មករ និយោជិត​ដែល​កំពុង​បំពេញការងារ ស្ថិត​តាម​សហគ្រាស​នានា​ទូទាំង​ខេត្ត​។​ជា​ទូទៅ​ក្នុង​ខេត្ត​កែប ថ្វី​ត្បិត​ពុំទាន់​មាន​រោងចក្រ ឬ​សហគ្រាស​ធំៗ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​មាន​សហគ្រាស​ខ្នាត​មធ្យម សម្រាប់​ដំណើរការ​និង​ផ្តល់​ការងារ​ដល់​បងប្អូន​ក​ម្មករ កម្ម​ការ​នី​បាន​មួយផ្នែកធំ​ដែរ​។​

​ដោយឡែក លោក​ឡេង តុង ប្រធាន​នាយកដ្ឋាន​ការងារ បាន​លើកឡើង​ថា យោង​តាម​អង្គការ​ពិភពលោក ជំងឺ​វិជ្ជាជីវៈ គឺ​ជា​ជំងឺ​ទាំងឡាយណា​ដែល​កើតឡើង​ជា​ដំបូង​ដោយសារ​លទ្ធផល​នៃ​ការ​ស្រូប​ទាញ​កត្តា​ហានិភ័យ​បណ្តាល​មក​ពី​សកម្មភាព​ការងារ ដែល​ក្នុងនោះ​កត្តាបរិស្ថាន​ស្ថិតនៅ​កន្លែងធ្វើការ​ដើរតួនាទី​យ៉ាងសំខាន់​។ ជាមួយនេះ កត្តា​ហានិភ័យ​ដទៃ​ទៀត​នាំមក​នូវ​ការវិវត្តន៍​ជំងឺ​ទាំង​ទង​នឹង​ជំងឺ​វិជ្ជាជីវៈ​។​លោក​ថា អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​ឲ្យនិយមន័យ​ជំងឺ​វិជ្ជាជីវៈ គឺ​ផ្តោត​ទៅលើ​ជំងឺ​ទាំងឡាយណា ដែល​កើតឡើង​ដោយ​លទ្ធផល​នៃ​កត្តា​ហានិភ័យ​បណ្តាល​មក​ពី​សកម្មភាព​ការងារ​តែ​ម្តង​។​អង្គការ​អន្តរជាតិ​ខាង​ការងារ បាន​រៀបចំ​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ​លើកដំបូង​តាំងពី​ឆ្នាំ​១៩២៥​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​នៃ​ការរៀបចំ​គោលនយោបាយ​ស្តីពី​ជំងឺ​វិជ្ជាជីវៈ នៅលើ​សកលលោក​។​នាបច្ចុប្បន្ន បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ត្រូវបាន​កែសម្រួល​ជា​លើក​ចុងក្រោយ​នៅ​ឆ្នាំ​២០១០​ដែល​បាន​កំណត់​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​វិជ្ជាជីវៈ​ចំនួន​៤ រួមមាន​៖

​ទី​១-​ជំងឺ​វិជ្ជាជីវៈ​បណ្តាល​មក​ពី​ការ​ស្រូប​យក​ភ្នាក់ងារ​ចម្លង​ដែល​កើតឡើង​ពី​សកម្មភាព​ការងារ ដូច​ជា​ជំងឺ​ទាក់ទង​នឹង​ការ​ស្រូប​យក​សារធាតុ​គីមី រូប​សាស្ត្រ ជីវសាស្ត្រ​និង​ជំងឺឆ្លង​ឬ​ជំងឺ​កើតឡើង​ពី​ប៉ា​រ៉ា​សីុត​។​
​ទី​២-​ជំងឺ​វិជ្ជាជីវៈ​កើតឡើង​ទៅ​តាម​ផ្នែក​នៃ​ប្រព័ន្ធ​សារពាង្គ​កាយ ដូច​ជា​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម ស្បែក ប្រព័ន្ធ​សាច់ដុំ និង​ជំងឺ​ទាក់ទង​នឹង​ចិត្តសាស្ត្រ​។​
​ទី​៣-​ជំងឺ​វិជ្ជាជីវៈ​បណ្តាល​ឲ្យ​កើត​មហារីក ដូច​ជា​ជំងឺ​ទាក់ទង​នឹង​ការ​ស្រូប​យក​សារធាតុ​គ្រោះថ្នាក់​(​សារធាតុ​អាបេ​ស្តូស សារធាតុ​គីមី​ដែល​កំណត់​ក្នុង​សមាសធាតុ​ធ្ងន់​)​។​
​ទី​៤- ជំងឺ​វិជ្ជាជីវៈ​ផ្សេងៗ​ទៀត​ដូចជា Miners' nystagmus ជាដើម​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាង​តុង បាន​គូសបញ្ជាក់ថា​៖​តាមរយៈ​នេះ​យើង​បាន​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​វិជ្ជាជីវៈ​មានការ​ស្មុគស្មាញ ដោយ​បាន​និង​កំពុង​ជម្រុញ​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ត្រូវ​ទាមទារ​ឲ្យមាន​ការសិក្សា​លម្អិត​ទៅលើ​ប្រ​វតិ្ត​ការងារ និង​កំណត់ត្រា​ផ្នែក​សុខភាព​របស់​កម្មក​រ​និយោជិត ការតាមដាន​ផ្នែក​វេជ្ជសាស្ត្រ អំពី​រោគសញ្ញា និង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ជំងឺ​ទាក់ទង​នឹង​ជំងឺ​វិជ្ជាជីវៈ និង​ការសិក្សា​អង្កេត​ឡើងវិញ​ទៅ​លើ​ឯកសារ​ទិន្នន័យ​សុវត្ថិភាព និង​ការវាយតម្លៃ​ហានិភ័យ​នៅ​កន្លែងធ្វើការ ព្រម​ទាំង​កត្តា​ទាំងឡាយ​ពី​សកម្មភាព​ការងារ​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត បាន​សង្កត់ធ្ងន់ថា​៖ ជំងឺ​វិជ្ជាជីវៈ គឺជា​ប្រភេទ​ជំងឺ​អាចមាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មកលើ​សេរី​រាង្គ ដោយ​វា​អាច​បង្ក​ក្នុង​រយៈពេល​មិន​ទៀងទាត់ មាន​ខ្លី វែង តក់ក្រហល់ ពិសេស​ជំងឺអេដស៍ ដែល​ជា​ប្រភេទ​ជំងឺ​មួយ​គួរ​ឲ្យ​តក់ស្លុត​បំផុត ដែល​ជា​វីវុស​មួយ​ទាក់ទង​នឹង​ផ្នែក​ជីវសាស្ត្រ​។​លោក​វេជ្ជបណ្ឌិត ក៏​បាន​វាយតម្លៃ​ថា​៖ ជា​លទ្ធផល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​សំខាន់ៗ រួមមាន​៖​ការកែលម្អ​ប្រព័ន្ធ​អធិការ​កិច្ចការងារ និង​អធិការកិច្ច​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ ការ​ជម្រុញ ការរៀបចំ​សេវា​ពេទ្យ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ការរៀបចំ​សេចក្តីព្រាង​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ​ដោយ​យោង​ទៅ​លើ​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ចំនួន​០៣​រួមមាន ស្ថានភាព​បច្ចុប្បន្ន​នៃ​ការប្រើប្រាស់​សារធាតុ​គីមី ការវាស់វែង​ពី​វិធានការ​ការពារ​របស់​កម្មករ បញ្ហា​សុខភាព និង​ការសិក្សា​ឡើងវិញ​ស្តីពី​ជំងឺមហារីក​ជាដើម​។​/
​ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ