កែប ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២ ឆ្នាំទី៤ សម្រាប់ក្រុងកែប ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តកំពង់ត្រឡាច នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមការចូលរួម ពីសំណាក់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ក្នុងវេទិកានេះ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍រដ្ឋបាលឯកភាព ស្របច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ចរាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលតាមគោលការណ៍អភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅធានាបាននូវអភិបាលកិច្ចល្អ សមធម៌ បរិយាប័ន្ន យុតិ្តធម៌សង្គមនិងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបានសុខសុវត្ថិភាព ដោះស្រាយ និងផ្តល់សេវាទាន់ពេលវេលានូវបញ្ហាសំណើរ សំណូមពរ សំដៅលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។លោកកែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ដោយផ្តោតលើ ការពង្រឹង ការពង្រីកសេវាកម្ម និងគោលដៅទេសចរណ៍ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ការលើកកម្ពស់ផលិតកម្ម កសិកម្ម ជម្រុញយន្តការគ្រប់គ្រងមូលដ្ឋានផលិតផលកសិផល សិប្បកម្ម ឧស្សាហកម្មខ្នាតតូច ពង្រឹងការប្រើប្រាស់មាត្រាសាស្ត្រឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និជម្រុញការផលិតអំបិលឲ្យបានទាំងបរិមាណ និងគុណភាព ពង្រីកបណ្តាញអគ្គិសនីដោយធានាគុណភាពនៃការប្រើប្រាស់។លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបន្តលើកកម្ពស់សុខនមាលភាពប្រជាពលរដ្ឋតាមរយៈការទប់ស្កាត់និងការកាត់បន្ថយជំងឺឆ្លង ជំងឺអេដស៍បង្កើនការយល់ដឹងស្ត្រីអំពីសេវាសង្គម ដោយយកចិត្តទុកដាក់លើកិច្ចការពារជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រី លើកកម្ពស់គុណភាពអប់រំ កាត់បន្ថយការបោះបង់ការសិក្សានៅថ្នាក់មធ្យមសិក្សាឲ្យនៅក្រោម១០%តាមគោលការណ៍របស់ថ្នាក់ជាតិ បណ្តុះបណ្តាលលើជំនាញបន្ថែម មានសីលធម៌ល្អ រក្សាបាននូវវប្បធម៌ទំនៀមទម្លាប់ដ៏ផូរផង់។/ ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ