កែប ៖ រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីបដិវត្តន៍ពណ៌នៅកម្ពុជា ឲ្យបានដឹងច្បាស់ដល់មហាជន ដូចជាមន្ត្រីរាជការ កងកំលាំងទាំងបី លោកគ្រូអ្នកគ្រូ និស្សិត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប បានដឹង បានយល់ពីល្បិចកលផ្សេងៗ នៃការរៀបចំធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលរៀបចំដោយជនក្បត់ជាតិ ក្រោមខ្សែរញាក់របស់អាមេរិក។ទាក់ទងនឹងសិក្ខាសាលានេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកែបបានបង្ហាញពីសកម្មភាពក្បត់ជាតិ តាមរយៈការធ្វើបដិវត្តន៍ពណ៌ដែលយកគំរូតាមបរទេសមួយចំនួន។ ក្នុងនោះដែរ លោក សោម ពិសិដ្ឋ ក៏បានបញ្ជាក់ដែរថា អង្គការ ក្រៅរដ្ឋាភិបាលមួយចំនួនក៏បានចូលរួមជាមួយ គណបក្សសង្គ្រោះជាតិដែរ ដោយបានរៀបចំផែនការ និងមានយុទ្ធសាស្ត្រជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ពីអង្គការក្រៅរដ្ឋាភិបាល ឧបត្ថម្ភដោយអាមេរិកផងដែរ។ សកម្មភាពជាច្រើនដែលយកចេញពីយុទ្ធសាស្ត្របដិវត្តន៍ពណ៌ ដូចជា បំផុសបំផុលឲ្យបងប្អូនកម្មករកម្មការនីឡើងតវ៉ា លោកសង្ឃដុតឡាន ដុតកង់ឡាន ជួបជុំគ្នាដើម្បីធ្វើបាតុកម្ម បិទផ្លូវ បិទរោងចក្រ បិទចរាចរណ៌ បិទផ្លវូសាធារណៈជាដើម។ល។ សកម្មភាពទាំងនេះហើយដែលគណបក្សសង្គ្រោះជាតិយកគំរូរតាមការធ្វើបដិវត្តន៍ណព៌ពីបរទេសទាំងស្រុង ។ តាមរយៈសកម្មភាពទាំងអស់នេះបង្ហាញឲ្យឃើញច្បាស់ថា បក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយគណបក្សប្រជាជន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ។ជាមួយនេះដែរ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក៏បានបញ្ជាក់យ៉ាងដូច្នោះថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នមិនមែនដូចគណបក្សប្រឆាំងលើកឡើងនោះទេ ហើយ សម្តេចហ៊ុនសែន បានឡើងធ្វើជានាយករដ្ឋមន្ត្រីគឺតាមរយៈការបោះឆ្នោតដោយឆន្ទះរាស្ត្រយ៉ាងពិតប្រកដ។ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានស្ថេរភាពទោះបីជាគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ដើម្បីរៀបចំបដិវត្តន៍ពណ៌យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចដែរ ព្រោះបច្ចុប្បន្នមហាជនគ្រប់ស្រទាប់ ពិសេសប្រជាពលរដ្ឋគាត់បានយល់ច្បាស់អ្វីដែលហៅថាសន្តិភាពដ៏ពិតប្រាកដទៅហើយ។លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា កន្លងមក គណបក្សប្រឆាំងតែងរកគ្រប់វិធីនិងល្បិចកលផ្សេងៗ ដើម្បីប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ដោយក្រុមប្រឆាំងបានប្រើរូបភាពមូលបង្កាច់ផ្សេងៗ ដូចជាញុះញង់ឲ្យមានការរើសអើង ឲ្យអ្នកក្រស្អប់អ្នកមាន បំភ្លៃការពិត ដើម្បីឲ្យមហាជនមានការយល់ច្រឡំ ។ លោកថា បក្សប្រឆាំងមានបំណងដណ្តើមអំណាចតាមទម្រង់បដិវត្តន៍ពណ៌ ហើយបើទោះជាបដិវត្តន៍ពណ៌ក្តី បដិវត្តន៍ប្រជាជនក្តី បដិវត្តន៍អហឹង្សាក្តី គឺជាទម្រង់មួយរដ្ឋប្រហារអំណាច ដែលជាអំពើខុសច្បាប់ទាំងស្រុង ។ ការដណ្តើមអំណាចដោយមានបរទេសជាអ្នកត្រួតបញ្ជាពីក្រោយ ឬដោយឃុបឃិត ឬត្រូវរ៉ូវជាមួយបរទេស ទោះតាមវិធីបោះឆ្នោតក្តី ឬតាមវិធីផ្សេងទៀត ក៏ជាអំពើខុសច្បាប់ ក្បត់នឹងប្រយោជន៍កម្ពុជា ហើយការដណ្តើមអំណាចដោយខុសច្បាប់ ដោយឃុបឃិតជាមួយបរទេស សម្រាប់ខ្មែរគឺជាអំពើក្បត់នឹងកម្ពុជា ហើយសម្រាប់បរទេសគឺជាអំពើវិទ្ធង្សនា និងអំពើចារកម្ម។លោកកែន សត្ថា បានបញ្ជាក់ជាចុងក្រោយថា ការធ្វើបដិវត្តន៍របស់បក្សប្រឆាំង គឺចាប់តាំងពីមុនការបោះឆ្នោតអាណតិ្តទី៤ ឆ្នាំ២០១៣មកម្លេះ តែមច្ឆិតារបស់គេ មិនបានសម្រេចឡើយ ព្រោះរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា មិនអាចផ្តល់ឱកាសឲ្យក្រុមនេះ មកផ្តួលរំលំ និងបំផ្លាញសន្តិភាព នៅកម្ពុជាបានទេ ។ ម្យ៉ាងទៀត គណបក្សប្រឆាំងនេះ នឹងត្រូវរំលាយចោលទាំងស្រុង នៅពេលខាងមុខនេះហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ