កែប ៖ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧)និងទិវាកំណើតកងយោអពលខេមរភូមិន្ទ ត្រូវបានប្រារព្វឡើង នៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតរង្វង់មូលវិមានឯករាជ្យខេត្តកែប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអស់លោកជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់ស្រទាប់ ក្រុមយុវជន ស យ យ ក ក្រុមយុវជនស្រឡាញ់សន្តិភាព និងមន្ត្រីរាជការទូទាំងខេត្ត។ថ្លែងក្នុងឱកាសនោះ លោកកែន សត្ថា អភិបាលខេត្ត បានឲ្យដឹងថា ទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ឆ្នាំនេះស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនៅទូទាំងប្រទេសនិងការលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអៅិវឌ្ឍន៍លើគ្រប់វិស័យ និងជាខួប៥ឆ្នាំ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ”ព្រះបរមរតនកោដ្ឋ”ដែលព្រះអង្គទ្រង់យាងចូលទិវង្គត នាថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទទី១៥ខែតុលា គ.ស២០១២ដោយព្រះជរាពាធនៅទីក្រុងប៉េកាំង នៃដាធារណរដ្ឋប្រជាមានិតចិន។ព្រមជាមួយនេះ ឆ្នាំនេះជាខួបលើកទី១៣នៃការគ្រងព្រះបរមរាជសម្បតិ្តរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បតិ្តបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទ តាំងពីថ្ងៃទី១៤ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងស្របពេលដែលខេត្តកែបយើង បាននិងកំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះក្នុងការសហការរៀបចំព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៦ ជុំទី២ នៅថ្ងៃទី២២-២៤ខែធ្នូ ឆ្នាំ២០១៧ខាងមុខផងដែរ។ក្នុងពិធីនេះ លោកអភិបាលខេត្ត ក៏បានឲ្យដឹងនូវប្រវត្តិខ្លះៗនៃការតស៊ូដណ្តើមឯករាជ្យជាតិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”ជូនអង្គពិធីទាំងមូលថា៖នៅថ្ងៃទី១១ខែសីហា ឆ្នាំ១៨៦៣ បារាំងបានបង្ខំព្រះមហាក្សត្រ ព្រះបាទ នរោត្តម ចុះសន្ធិសញ្ញាមួយធ្វើប្រទេសកម្ពុជាធ្លាក់ក្នុងអាណាព្យាបាលបារាំង។ដោយមានការជិះជាន់សង្កត់សង្កិនគ្រប់បែបយ៉ាងពីសំណាក់អាណានិគមនិយមបារាំងមកលើប្រជារាស្ត្រ ធ្វើឲ្យមានការបះបោរពីក្រុមអ្នកស្នេហាជាតិ ដឹកនាំដោយលោកអាចារ្យស្វា និងពោធិកំបោរនៅចន្លោះឆ្នាំ១៨៦៥-១៨៦៧ តែការបះបោរនោះត្រូវបានបង្ក្រាបទៅវិញយ៉ាងព្រៃផ្សៃបំផុត។បន្ទាប់ពីនោះបារាំងបានធ្វើការរំលោភបំពាន និងបង្ខំឲ្យព្រះអង្គឡាយព្រហស្ថលេខាលើសទ្ធិសញ្ញាថ្មីមួយទៀតដើម្បីដកសិទ្ធិអំណាចទាំងព្រះរាជា និងប្រជារាស្ត្រ គឺបណ្តាលឲ្យមានការតស៊ូ និងបះបោរ របស់អ្នកស្នេហាជាតិយើងជាបន្តបន្ទាប់ រហូតទទួលបានឯករាជ្យរហូតមកដល់សព្វថ្ងៃនេះ។លោកកែន សត្ថា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គនហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមយ៉ាងសកម្ម ដោយសហការជាមួយកម្លាំងសមត្ថកិច្ចនានា កម្លាំងប្រជាជន មហាជន អាជ្ញាធរមូលដ្ឋានទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលានូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយជាអាទិ បទឧក្រិដ្ឋ អំពើក្បត់ជាតិ បទល្មើសនិងអំពើភេរវកម្ម វិច្ឆេទកម្ម។ល។ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលរកបានដោយលំបាកបំផុតសម្រាប់ជូនប្រទេសជាតិនិងប្រជាជននាពេលបច្ចុប្បន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ