ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ខេត្ត​កំពត ប្រារព្ឋ​មិ​ទ្ទិញ​ឯករាជ​ជាតិ​៩​វិច្ឆិកា​ថ្ងៃ​ខួប​លើក​ទី​៦៤​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​
Fri,10 November 2017 (Time 06:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 561នាក់)


កំពត ៖ ទិវា​មិ​ទ្ទិញ​ខួប​លើក​ទី​៦៤​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​៩​វិច្ឆិកា​១៩៥៣ , ៩​វិច្ឆិកា ២០១៧ ដែល​បាន​ប្រារព្ឋ​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​០៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​ស្ថិតនៅ​លើ​បរិវេណរ​ម្មណី​ដ្ឋា​ន​ស្រះ​ឈូក​ក្រុង​កំពត ក្រោម​អធិបតីភាព លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​អភិបាលរង​ខេត្ត អភិបាល ក្រុង ស្រុក ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត មេឃុំ​ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ និស្សិត បញ្ញា​វ​ន្ត័ កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើ​ ​សំដែង​ភារ​វ​កិច្ច​ដុត​ធូប​គោរព​វិញ្ញាណ​ខ​ន្ឋ​នៅ​ស្តូប​រួច​មក​កម្មវិធី​ក៍បាន​ប្រារព្ឋ​ឡើង​។​

​នា​ឱកាស​នោះ លោក ចាន់ ចេស្តា អភិបាល នៃ​គណ​អភិបាលខេត្ត​ថ្លែង​សន្ទរកថា​ស្តីពី​ខួប​លើក​ទី​៦៤​ថ្ងៃ​ទទួល​បាន​ឯករាជ​ពី​អាណានិគមនិយម​បារាំង និង​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ​ដែល​បាន​ទទួល​ជោគជ័យ ដោយ​ស្នា​ព្រហស្ប​សម្តេចព្រះ​នរោត្ត​ម​ស៊ី​ហនុ​ព្រះវរាជបិតា​ជាតិ​ ​ខ្មែរ​ព្រះរ​ម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​ដណ្តើម​ឯករាជ​ពី​អាណានិគមនិយម​បារាំង ហើយ​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​រហូត​មកដល់​បច្ចុប្បន្ន​នេះ ។​

​ពិធី​មិ​ទ្ទិញ​ដែល​បាន​ប្រារព្វ ឡើង​នោ​ពេល​នេះ ស្រប​ពេល​ប្រទេស​យើង​បាន​និង​កំពុង​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស និង​ការរីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ជា​ខួប​លើក​ទី​៥​ឆ្នាំ ដែល​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​”​ដែល​ព្តះអង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃ​១៥​រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស ២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែតុលា គ​.​ស​២០១២ ដោយ​ព្រះ​ជរាពាធ​នៅ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ហើយ​នៅ​ចុងបញ្ចប់​នៃ​ខ្លឹមសារ​កម្ម​វិ​ធី គណអធិបតី​ជា​ថ្នាក់ដឹកនាំ​បាន​លែង​ព្រាប​ស និង​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​ដំណាង​ឲ្យបាន​ជោគជ័យ​នូវ​គ្រប់​កាលៈទេសៈ​និង​សុខ​សន្តិភាព​ជានិច្ច​និរន្ត​ន៍​ត​រៀង​ទៅ​ក្រោម​មាគ៌ា​ដឹកនាំ​និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​/


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ