កែប ៖ នៅព្រឹកថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំធំសាលាខេត្តកែប បានធ្វើវេទិកាថ្នាក់ភូមិភាគរវាងសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភួមិភាគ៥ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពីការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគ៥ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត អាជ្ញាធរដែនដីគ្រប់ស្រទាប់ នឹងសមាជិកព្រឹទ្ធភាប្រចាំភូមិភាគ៥ មានកែប កំពត និងតាកែវ ដែលមានសមាសភាពចូលរួមចំនួន៣០៨នាក់។ថ្លែងមតិស្វាគមន៍ក្នុងឱកាសនោះ លោកកែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ក្នុងអំឡុងបច្ចុប្បន្ននេះខេត្តកែបធានាសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ ទាំងដីគោក បណ្រាកោះនិងលម្ហសមុទ្រ ពិសេសកិច្ចការពារដំពើរការបោះឆ្នោតជ្រលសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៤ធានាសន្តិសុខបានល្អប្រសើរ។លោកបានសង្កត់ធ្ងន់ទៀតថា ផ្តើមពីកត្តាសុវត្ថិភាព និងការអភិវឌ្ឍន៍ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ជាច្រើនកន្លងមក ក្នុងខេត្តកែប បានធ្វើឲ្យភ្ញៀវចូលមកទស្សនាសម្រាកលម្ហែកម្សាន្តមានចំនួនកើនឡើងជាលំដាប់។លោកថា កន្លងមកនេះខេត្តកែបធ្លាប់ទទួលបានកិតិ្តយសលើស្មាដៃដឹកនាំជាបន្តបន្ទាប់ជាអាទិ៍៖ពានរង្វាន់ទីក្រុងស្អាត "ផ្ការំដួលបីទង"ពីសហព័ន្ធសន្តិភាពសកលលោកនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ជាមួយនេះអង្គការមូលនិធិទឹកចិត្តទាំងបី ដឹកនាំដោយអតីតបវរកញ្ញាឯកប្រទេសជប៉ុន ដែលជាទូតសុឆន្ទៈប្រចាំខេត្តកែបបានរៀបចំព្រឹតិ្តការណ៍"កែប សម្អាត កែប Kep Kek Clean"ប្រចាំឆ្នាំ។លើសពីនេះ ខេត្តកែបក៏បានទទួលធ្វើជាម្ចាស់ផ្ទះថ្នាក់តំបន់ ក្នុងការរៀបចំពិធីអបអរសាទរ"ប័ណ្ណមេត្រីភាព"សម្រាប់អង្គភាព និងបុគ្គល សាលារៀន រីស៊ត ដែលជាអ្នកប្រតិបតិ្តលើការងារបរិស្ថានបានល្អនិងជាប្រវតិ្តសាស្ត្រមួយទៀតសម្រាប់ប្រជាជនខេត្តកែបទាំងមូល មានកិតិ្តយសនិងមោទនភាពយ៉ាងធំធេង ដោយបានទទួលនូវ "ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន"លើសូចនាករចំនួនបីគឺ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតដែលទើបនឹងប្រគល់ជូនដល់ក្រុងកែបនៃខេត្តកែប នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីបរិស្ថានលើកទី១៤និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧នៅទីក្រុង Darussalamនៃប្រទេសប្រ៊ុយណេ។ក្នុងខណៈនោះដែរ អ្នកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងយ៉ាងដូច្នោះថា វេទិកានាពេលនេះ មានគោលបំណងបង្កើនការយល់ដឹងដល់ក្រុមប្រឹក្សាឃុំ សង្កាត់អំពី"តួនាទី ភារកិច្ច មុខងារ រចនាសម្ព័ន្ធព្រឹទ្ធសភា និងសមិទ្ធផលរបស់ព្រឹទ្ធសភា"និងផ្តល់ឱកាសជូនក្រុមប្រឹក្សាឃុំ សង្កាត់លើកឡើងនូវមតិយោបល់ ជុំវិញការចាប់ផ្តើមការងាររបស់ខ្លួននៅដើមអាណតិ្តទី៤នេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍មូលដ្ឋាន និងការងារភូមិ ឃុំមានសុវត្ថិភាព ពិសេសចង់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ចែករំលែកនូវមេរៀន បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដោយហេតុថា លោក លោកស្រីជាក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនធំធ្លាប់មានស្នាដៃ បទពិសោធន៍ការងារច្រើនអាណតិ្តមកហើយ រីឯលោក លោកស្រីជាក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួនទៀតពុំធ្លាប់បំពេញការងារនេះនៅឡើយ។ជារួមយើងចង់ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ចេះគោរពតម្លៃ រៀនសូត្រពីគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងទទួលបានផ្លែផ្កាពិតៗពីការបំពេញភារកិច្ចដ៏មឺុងម៉ាត់ ហ្មត់ចត់ ដែលមិនអាចខ្វះបានពីមន្ត្រីឃុំ សង្កាត់ និងស្មៀនគ្រប់មូលដ្ឋានក្នុងភូមិភាគ៥របស់យើងនេះ។/ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ