តាកែវ៖មន្ត្រីគយចល័តខេត្តតាកែវក្រោមបញ្ជាលោក លាង ម៉ុង ត្រុវបានអ្នករកស៊ីរាយការណ៍ថាបាននិងកំពុងធ្វើឲ្យក្រុមឈ្មួញ អាជីវករ និងពលរដ្ឋដែល នាំចូលទំនិញ ពីស្រុកយួន ក្តៅក្រហាយដោយសារត្រូវប្រឈមនឹង ការ កៀបឲ្យបង់លុយកាន់តែច្រើ នជាងមុន។ប្រភពពីមន្ត្រីខេត្តតាកែវបង្ហើបថា៖ គ យនៅច្រកព្រំដែន និងប្រធានសាខាគយខេត្តតាកែវក្រោម បញ្ជារលោក កែវ វណ្ណីជា ប្រធានសាខាគយ ពួកគេបានឃុបឃិតគ្នា ក្នុងការបើកដៃ ឲ្យឈ្មួញខិលខូចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងប្រេងសាំងគេចពន្ធពីស្រុកយួនយ៉ាងពេញបន្ទុកជាថ្នូនិងលាភសក្ការៈដោយទុកឲ្យគយចល័តលោកលាងម៉ុងស៊ីឡាកតែមិនមែនចាប់ផាកពិន័យទេគឺគោះយកលុយ។ជាក់ស្ដែងឈ្មួញនាំចូលទំនិញពីស្រុកយួនតាមច្រកភ្នំដិន និងច្រករបៀងផ្សេងទៀត ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ គឺចៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមមន្ត្រីគយចល័តក្រោមការគ្រប់គ្រងរបស់លោក លាង ម៉ុង នោះទេបើទោះជាចំណាយឲ្យគយព្រុំដែនរួចក៏ដោយ។ប្រភពព័ត៌មានពីឈ្មួញ អាជីវករ និងពលរដ្ឋដែលរកស៊ីនាំចូលទំនិញពីស្រុកយួន ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ បានឲ្យដឹងថាមន្ត្រីគយចល័តក្រោមការដឹកនាំរបស់លោក លាង ម៉ុង បានបង្កើតកុងត្រូលជជុះ២កន្លែងដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ក្នុងនោះកុងត្រូលជជុះ១កន្លែងស្ថិតនៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ និង១កន្លែងទៀតស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលចាំជំរិតយកលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដឹកជញ្ជូនទំនិញឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោង។រឿងអាស្រូវពុករលួយរបស់លោក លាង ម៉ុង ត្រូវបានឈ្មួញ អាជីវករ និងពលរដ្ឋនាំចូលទំនិញពីស្រុកយួនឆ្លងកាត់ខេត្តតាកែវ រិះគន់ជាបន្តបន្ទាប់ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ក៏ប៉ុន្តែរហូតមកដល់ពេលនេះថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកគយមិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក លាង ម៉ុង មេគយចល័តនៅក្នុងខេត្តតាកែវនោះទេ។ ហេតុនេះហើយទើបលោក លាង ម៉ុង ដែលមានការឃុបឃិតបើកដៃពីសំណាក់ប្រធានសាខាគយខេត្តតាកែវផងនោះ បន្តសកម្មភាពប្រមូលលុយតាមរបៀបពុករលួយពីឈ្មួញ អាជីវករ និងពលរដ្ឋនាំចូលទំនិញពីស្រុកយួនដឹកជញ្ជូនឆ្លងកាត់ខេត្តតាកែវ កាន់តែខ្លាំងជាងមុនទៅទៀត។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ