ខេត្តបាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ចុះហត្ថលេខា ដោយសម្តេចតេជោហ៊ុន សែន ផ្ទាល់ ក្នុងហេតុផលបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្ម ។ យោងតាមលិខិតបទបញ្ជាលេខ ០១ប.ប ខាងលើនោះ បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការបង្ក្រាបបទល្មើស និងសកម្មបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទ គឺប្រភេទទី ០១ លំដាប់ថ្នាក់ជាតិ ដោយអន្តរក្រសួង ឯប្រភេទទី ០២ លំដាប់ថ្នាក់មធ្យម ត្រឹមថ្នាក់ខេត្តដែល មើលទៅដូចជាមិនធម្មតាទេ ។គេកត់សម្គាល់ថា បទល្មើសគេចពន្ធកើតមានគ្រប់ច្រកចេញចូលតាមព្រំដែន ពិសេសការរត់ពន្ធសាំងគគ្រឹកគគ្រេង នាបច្ចុប្បន្ននៅតាមច្រកព្រំដែនប៉ែកខាងលិចប្រទេសដូចជានៅខេត្តបាត់ដំបងជាដើមដែលមានបទល្មើសគេចពន្ធជាច្រើន ខណៈដែលគយខេត្តប្រឹងអួតថា ស្ថាប័នខ្លួនប្រមូលពន្ធបានច្រើននោះ ។ការរត់ពន្ធសាំង និងហ្គាសតាមព្រំដែនប៉ែកខាងលិច ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងធ្វើឱ្យបាត់ចំណូលពន្ធរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយថែមទាំងមានវិសមភាព ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀតផងដែលមានន័យថាក្រុមហ៊ុនសុច្ចរិតបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រកស៊ីមិនឈ្នះពួកឈ្មួញទុច្ចរិតរកស៊ីគេចពន្ធនោះឡើយ ។លោក ឈុន សុភមង្គល ដែលជាប្រធានសាខាគយខេត្តបាត់ដំបង ត្រូវបានគេរិះគន់ថាប្រសិនបើលោកមិនបានឃុបឃិតជាមួយមន្ត្រីគយជាកូនចៅប្រចាំការតាមប៉ុស្តិ៍ គ្រប់ច្រកចេញចូលតាមព្រំដែនតាមរយៈការធ្វើមិនដឹងមិនឮក្នុងការរកស៊ីរត់ពន្ធសាំង ហ្គាស និងទំនិញ តាមច្រកមួយចំនួន ដូចជាច្រកសំពៅលូន ឡែម កំរៀង ភ្នំព្រឹក ជាដើមនោះ តើបទល្មើសទាំងនេះអាចនឹងកើតមានដែរឬទេ ។ពាក់ព័ន្ធនឹងការ រកស៊ីរត់ពន្ធសាំង និងទំនិញផ្សេងៗបានប្រព្រឹត្តទៅដោយរលូន ហើយការរកស៊ីរបស់ពួកឈ្មួញទុច្ចរិតឃុបឃិតនិងមន្រ្តីគយបង់ពន្ធមិនគ្រប់ នោះ គេសង្ស័យថា មិនមែនលោក ឈុនមង្គល មិនដឹងនោះទេ តែទំនងជាកន្ទេលធំបន្លំដេកតែម្តង តាមរយៈការធ្វើមិនដឹងមិនឮ និងមិនបង្ក្រាបតែម្តង ដោយ បើកភ្លើងខៀវឲ្យមន្រ្តីក្រោមឧវាទប្រព្រិត្តអំពើពុករលួយ ។ពាក់ព័ន្ធនឹងបញ្ហានេះ មតិសាធារណៈរំពឹងថាស្ថាប័នគយដែលជាស្ថាប័នរកថវិការចូលរដ្ឋនឹងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ថែមទៀត ដើម្បីទប់ស្កាត់នូវបទល្មើសនានា ជាពិសេស គយខេត្តបាត់ដំបងដើម្បីលើកតំកើងស្មារតីបទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនចំណូលពន្ធជូនរដ្ឋ លើសពីនេះគឺដើម្បីឲ្យមានសមភាពក្នុងការប្រកួតប្រជែងធ្វើអាជីវកម្ម ដែលជាការលើកទឹកចិត្តដល់វិនិយោគគិនសុច្ចរិតផងដែរ ។អង្គភាពយើងខ្ញុំពុំអាចសុំការបំភ្លឺពីលោកឈុន សុភមង្គល មេគយខេត្តបាត់ដំបងបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ តែនឹងព្យាយាមនៅពេលក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ