ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ក្រុម​បង្កា​បង្ក្រាប សហការ​នគរបាល​ខេត្ត​កំពត​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​៥​នាក់​និង​ម៉ូតូ​៤​គ្រឿង បន្ទាប់​ចាប់ចោរ​២​នាក់ ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​បាត់ដំបង​
Wed,04 October 2017 (Time 07:45 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)


​ខេត្ត​បាត់ដំបង ៖ ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាលខេត្ត​បាត់ដំបងស​ហការ​ជាមួយ​នគរបាល​ខេត្ត​កំពត ឃាត់​ក្រុម ក្រុម​ទទួលផល​ចោរកម្ម​៥​នាក់​និង​ម៉ូតូ​៤​គ្រឿង បន្ទាប់​ចាប់​
​ចោរ​២​នាក់ ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​បាត់ដំបង នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​។​

​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ ក្រោយ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាយ់​ដំបង នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​បាត់ដំបង​ចាត់ការ​តាម​និតិ​វិធី​។​

​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​និង​ខេត្ត​កំពត​បាន​បង្ក្រាប​ក្រុម​ទទួលផល​ចោរកម្ម​ចំនួន​៣​នាក់ នៅ​ភូមិ​ចំប៉ី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ បុរស​សង្ស័យ​ទី​១​ឈ្មោះ​ឃិន ណី ។​ទី​២​ឈ្មោះ​ម៉ម​ហ៊ី​ន​។ ទី​៣​ឈ្មោះ​ហ៊ី គឹម​ហៃ ។​លុះ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧​សមត្ថកិច្ច​បាន​ធ្វើដំណើ​រ​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​២​នា​កើ​ទៀត​ទី​១​ឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​ទី​២​ឈ្មោះ​និន ម៉ាំង​ភេទ​ប្រុស រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត ។ ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ស្លាក​លេខ​ចំនួន​៦​ផ្ទាំង​និង​សម្ភារ​:​មួយចំនួនទៀត​។​

​គួរបញ្ជាក់​ថា​កម្លាំង​បង្ការ​បង្ក្រាប​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាយ់​ដំបង​
​កាល​ម៉ោង​១៧​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៧ បាន​ទទួល​ច​ព័ត៌មាន ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដាក់​ថ្នាំ​យក​ម៉ូតូ ។​លុះ​ម៉ោង​២២​ថ្ងៃទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០១៧​បាន​ចុះ​បង្ក្រាប​ករណី​ដាក់​ថ្នាំ​យក​ម៉ូតូ នៅ​ចំណុច​ហាង​យីហោ ទីក្រុង​អាន់​ឆឺ​២ នៅ​ភូមិ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​ទី​១​ឈ្មោះ​ស៊ឹម ចាន់ថន​ហៅ​ឥណ្ឌា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​សត្វ​ពង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​ទី​២​ឈ្មោះ​ងួន វណ្ណដា​ហៅ​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត​។​

​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ដាក់​ថ្នាំ​យក​ម៉ូតូ​មែន ហល​យ​ម៉ូតូ​នោះ ខ្លួន​ឲ្យឈ្មោះ​គឹម សេង​ដុស​ហៅ​ពោ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត យក​ទៅ​ឲ្យ​អ្នក​ទទួល​ទិញ នៅឯ​ខេត្ត​កំពត​។​ក្រោយ​ទទួល​ចម្លើយ​ក្រុម​បង្ក​បង្ក្រាប​និង​ក្រុម​ជំនាញ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋានន​គរ​បាល​ខេត្ត​បាត់ដំបង​បាន​កំណត់​មុខសញ្ញា អ្នកទទួលផល​ចោរកម្ម​(​អ្នក​ទិញ​ម៉ូតូ​)​។​ហើយ​សុំ​និតិ​វិធី ពី​ឯកឧត្តម​ស្នងការ ធ្វើដំណើរ​ទៅ​ខេត្ត​កំពត​ដើម្បី​សហការ​ជាមួយ​នគរបាល​ខេត្ត​កំពត​។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ