ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត​និង កងរាជអាវុធហត្ថ​ស្រុក​ ​រ​តន​:​មណ្ឌល ស្ទាក់​ចាប់​រថយន្ត​នគរបាល​ដឹកឈើ​
Wed,04 October 2017 (Time 07:46 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 808នាក់)


​ខេត្ត​បាត់ដំបង ៖ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ ​រ​តន​:​មណ្ឌល ស្ទាក់​ចាប់​បាន​រថយន្ត ពាក់​ស្លាក​លេខ​នគរបាល មួយ​គ្រឿង​ដែល​ ដឹកឈើ ប្រភេទ​ឈើ​គគីរ និង​ឈើ​ដួងចែម ប្រភេទ​ក្តារងឿ ចំនួន​៧​សន្លឹក កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧​ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​:​មណ្ឌល ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​សមត្ថ​កិ​ចឲ្យដឹងថា រថយន្ត​ដឹកឈើ​នោះ ជា​ប្រភេទ​រថយន្ត​កូរ៉េ​ទម្ងន់​២,៥​តោន ពាក់​ស្លាក​លេខ​នគរបាល​២-១៥៤៣ និង​ជា​រថយន្ត​របស់​អង្គភាព​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ដែល​មាន​ទីតាំង​ក្បែរផ្លូវ​ទៅ​កាន់​ច្រក​ទ្វារ​តំបន់ «៤០០» ស្រុក​សំឡូត បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់ ឈ្មោះ​មឿន វាសនា និង​រួម​ដំណើ​ការពារ​ដោយ​មនុស្ស​៤​នាក់​ទៀត ដែល​ជា​មន្ត្រី​នគរបាល​នៅ​អង្គភាព​៨២៣​ជាមួយគ្នា ។​

​ប្រភព​ដដែល​បញ្ជាក់​ថា ឈើ​ដែល​មន្ត្រី​ព្រៃឈើ និង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់​នោះ មាន​ចំនួន​៧​សន្លឹក​ធំៗ (​ក្ដារ​ងឿ​) ជា​ប្រភេទ​ឈើ​គគីរ និង​ឈើ​ដួងចែម ។​

​បើ​តាម​ការសួរនាំ​មន្ត្រី​ជំនាញ​បាន​ប្រាប់ថា ឈើ​នោះ​ជា​របស់​លោក​យឹម វិចិត្រ មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៨២៣​នេះ​តែម្ដង ។ លោក​យឹម វិចិត្រ បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ដឹកឈើ​នេះ ចេញពី​ទីបញ្ជាការ​វរ​:​ព្រំដែន​៨២៣ នៅ​ស្រុក​សំឡូត យក​ទៅ​ទុក​នៅ​ផ្ទះ​របស់​ខ្លួន​នៅឯ​ក្រុង​បាត់ដំបង ដោយ​គ្មាន​លិខិតស្នាម​ទេ លុះ​ដឹក​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​មេព្រៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ជាប់​តែ​ម្ដង​។ ពេល​នេះ​ឈើ និង​រថយន្ត​កំពុង​ឃាត់ទុក​នៅ​កន្លែង​កងរាជអាវុធហត្ថ​ស្រុក​រតន​:​មណ្ឌល ដើម្បី​សួរនាំ ខណ​:​មាន​អ្នក​អន្តរាគមន៍​តាន់​តែ​ខ្លាំង​ឡើងៗ ដើម្បី​ឱ្យ​ដោះលែង​រថយន្ត និង​ឈើ​របស់​លោក​យឹម វិចិត្រ វិញ ប៉ុន្តែ​មេព្រៃ​បាន​អះអាង​ថា​ឈើ​ទាំង​នេះ​នឹង​ចាត់ការ​តាម​នីតិវិធី​។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ