កំពត ៖ លោកចាន់ ចេស្តា អភិបាលនៃគណៈភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨និងចែកប័ណ្ណសរសើរនិងអាហារូបករណ៍ព្រមទាំងរង្វាន់់ដល់សិស្សពូកែប្រចាំឆ្នាំនៅសាលាវឌ្ឍនវិជ្ជាចំណេះទូទៅឯកជនខេត្តកំពត។ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ឪពុកម្ដាយអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូតាមបណ្តាសាលានៃក្រុងកំពត។យោងតាមរបាយការណ៍ ឲ្យដឹងពីនាយកសាលាបានបញ្ជាក់ថា៖សាលាវឌ្ឍនវិជ្ជាគឺជាសាលាចំណេះទូទៅឯកជនមួយបានដាក់ចេញនូវបាវចនា ជាអាទិភាពរបស់ខ្លួនគឺ វិន័យ គុណភាព ប្រសិទ្ធភាព និងសីលធម៌ ស្របតាមកម្មវិធីសិក្សារបស់់ក្រសួងអប់រំយុវជន និងកីឡា។ បច្ចុប្បន្ននេះសាលាមានសាស្ត្រាចារ្យសរុប៨៥នាក់ ក្នុងនោះមានគ្រូបង្រៀនចំណេះទូទៅខ្មែរចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ មានចំនួន៧៦នាក់ គ្រូបង្រៀនភាសាអង់គ្លេសចំនួន១៦នាក់ ក្នុងនោះមានគ្រូជនជាតិបរទេសចំនួន០៧នាក់។ ចំណែកការទទួលសិស្សចុះឈ្មោះចូលរៀលឆ្នាំសិក្សាថ្មីនេះមានសិស្ស សរុបចំនួន ៨២៥នាក់់ ក្នុងនោះមានថ្នាក់វិទ្យាល័យចំនួន២៤៧នាក់ អនុវិទ្យាល័យមានចំនួន១៧២នាក់់ បឋមនិងមត្តេយ្យសិក្សាមានចំនួន៤០៧នាក់ និងសិស្សសិក្សាភាសាអង់គ្លេសក្រៅម៉ោងមានចំនួន៣២៤នាក់។បន្ទាប់ពីលោក តាក ហាប់់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងអំពីវឌ្ឍនភាព រីកចម្រើន ក្នុងវិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តកំពត នាពេលបច្ចុប្បន្ន ក្រោមគោលនយោបាយកំណែទម្រង់់ស៉ីជម្រៅរបស់ក្រសួង អប់រំយុវជន និងកីឡា ក៏ដូច រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនរួចមក លោក ចាន់ចេស្ដា ក៏បានសំដែងការចូលរួមអបអរសាទរជាមួយនឹងលទ្ធផលការបង្រៀន និងការសិក្សារបស់លោកគ្រួ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាថ្នាក់ដឹកនាំ សាលានិងឪពុកម្ដាយអាណាព្យាបាលសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមចំណែក ក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចំរើនឆាប់រហ័ស និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាអាទិភាពក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង គឺ៖ផ្លូវ ភ្លើង ទឹក និងមនុស្ស។លោក អភិបាលខេត្ត ក៏បានសំដែងមោទនភាពជាមួយលទ្ធផលគួរឲ្យសរសើររបស់សាលាវឌ្ឍនវិជ្ជាចំណេះទូទៅឯកជនខេត្តកំពត ដែលបានរួមចំណែកក្នុងវិស័យអប់់រំនៅកម្ពុជា ។ ស្របទៅតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែនដែលតែងតែលើកឡើងជារឿយៗថា៖ការអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើនទៅបានចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន។ លោក ចាន់ ចេស្ដា ក៏បានលើកបញ្ជាក់ដែរថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា គុណភាពអប់រំ គ្រប់កម្រិតមានការកើនឡើង និងការប្រកួតប្រជែងយ៉ាងខ្លាំង ។ ហើយរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្តដល់សិស្សពូកែ និងមានការប្រឡងដោយយុត្តិធម៌ ពោលអ្នកចេះគឺជាប់ អ្នកមិនចេះគឺប្រឡងមិនជាប់ទេ។ទន្ទឹមនឹងនេះ លោកចាន់ ចេស្តា អភិបាលខេត្ត សូមផ្ដាំផ្ញើរដល់សិស្សានុសិស្សទាំងអស់់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រជៀសវាងការប្រព្រឹត្តនូវទង្វើខុសច្បាប់និងអ្វីមិនល្អដល់សង្គមជាតិនិងខ្លួនឯង។ ដើម្បីសម្រេចទិសដៅអនាគតនិងដើម្បីក្លាយជាធនធានដ៏មានតម្លៃ សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិនាពេលអនាគត។ក្នុងឱកាសនោះសាលាក៏បានធ្វើពិធីចែកប័ណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែប្រចាំឆ្នាំសិក្សាថ្មី២០១៧-២០១៨ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ