ខេត្តបន្ទាយមានជ័យ ៖ បញ្ហាសុខភាពគឺជាកត្តាសំខាន់ខ្លាំងណាស់សំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ខេត្ត ក្រុង ឬស្រុក តែគួរសោកស្តាយនៅក្រុងប៉ោយប៉ែតបែជាមានសំរាមគរដូចភ្នំកំពុងតែជះក្លិនស្អុយអាសោចនៅតាមដងផ្លូវនិងមុខផ្ទះប្រជាពលរដ្ឋពិសេសខាងមុខសាលារៀនតែម្តងបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងសិស្សានុសិស្ស អាជ្ញាធរនិងជំនាញគ្មានចំណាត់ការ ។ទាក់ទិនបញ្ហានេះកាលពីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧នេះនៅចំណុចខាងមុខសាលារៀន ប្រ៊ិជ តុន ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដោយអត់ទ្រាំពុំបាននូវការជះក្លិនស្អុយអាសោចពីសំរាមស្អុយរលួយរយះពេលជិត៣ខែមកហើយមិនមានរថយន្តដឹកសំរាមមកយកទៅចោលនោះ។បានធ្វើឲ្យប្រជាពលរដ្ឋនិងកុមារ៉ា កុម៉ារី ប្រមាណជិត៣០នាក់លើកគ្នាតវ៉ាស្នើសុំឲ្យអាជ្ញាធរក្រុងជួយរកដំណោះស្រាយជូនពួកគាត់ដោយកាន់ពីដា ដែលមានចំណងជើងថា«ទីក្រុងស្អាត អនាម័យល្អ សុខភាពល្អ សូមសម្តេចនិងចៅហ្វាយក្រុងជួយអន្តរាគមន៍ផងប្រជាជនចាស់-ក្មេងឈឺអស់ហើយ»។ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានឲ្យដឹងថា៖សំរាមជិត៣ខែទៅហើយមិនដែលឃើញរថយន្តដឹកសំរាមមកដឹកយកទៅចោលឡើយដោយទុកឲ្យស្អុយរលួយរុយក្បាលខៀវដែលជាប្រភពសត្វចម្លងមេរោគក៏សកម្មរោម ហើយពួកគាត់កំពុងតែមានការព្រួយបារម្មណ៍ជាខ្លាំងអំពីបញ្ហាសុខភាពពិសេសកូនៗរបស់ពួកគាត់។ ពួកគាត់បន្តថា ៖ ចាប់តាំងពីមានសំរាមស្អុយរលួយរុយរោមមកនោះបានធ្វើឲ្យកូនៗរបស់ពួកគាត់មានជំងឺកើតឡើងជាហូហែបានធ្វើឲ្យបាត់បង់នូវថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងងដែរ។ពួកគាត់បញ្ជាក់ទៀតថា៖ទាក់ទិនទៅនឹងការបង់ប្រាក់សេវាប្រមូលសំរាម ប្រជាពរដ្ឋបានបង់ឲ្យទៅខាងក្រុមហ៊ុនដឹកសំរាម ក្លីន នើរ មិនដែលខកខានឡើយហើយពេលខ្លះមិនទាន់ដាច់ខែផងខាងបុគ្គលិកក្រុមហ៊ុនដើរប្រមូលប្រាក់បាត់ទៅហើយ។ជុំវិញបញ្ហាខាងលើនេះដែរលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូសព្ទ័ថា៖លោកបានរៀបចំឲ្យរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន គ្លីន នើរ យកទៅចាក់នៅកន្លែងទីលានចាក់សំរាមតែត្រូវបានប្រជាពលរដ្ឋរស់នៅទីនោះបានធ្វើបាតុកម្មមិនឲ្យក្រុមហ៊ុនយកសំរាមទៅចាក់ ទើបមានការស្ទះបែបនេះ តែឥឡូវនេះខាងអាជ្ញាធរក្រុងកំពុងរិះរកដំណោះស្រាយដោយរកកន្លែងថ្មីទៀតដើម្បីបញ្ជៀសនូវបញ្ហាគ្នារវាងរថយន្តដឹកសំរាមនិងប្រជាពលរដ្ឋ ។លោកបានបញ្ជាក់ថា ៖ ពាក់ពន្ឋ័បញ្ហាសំរាមនេះ គឺកាពិតខាងលោកមិនពាក់ពន្ឋ័ទេគឺខាងចៅសង្កាត់ទេជាទទួលខុសត្រូវ ហើយបញ្ហាពលរដ្ឋលើគ្នាតវ៉ាឲ្យអាជ្ញាធរក្រុងជួយនោះគឺមិនត្រូវទេព្រោះប្រជាពលរដ្ឋទាំងនោះជាអ្នកបោះឆ្នោះគាំទ្រឲ្យគេដូច្នេះត្រូវឲ្យគេនោះជាអ្នកដោះស្រាយទៅលោកគ្មានពាក់ពន្ឋ័នោះទេ ក្រោយមកលោកបានប្រាប់ទៅអ្នកសារព័រមានថា«ប៉ុនហ្នឹងបានហើយខ្ញុំរវាល់ខ្លាំងណាស់ ហើយក៏បិតទូរសព្ទ័តែម្តងហាក់បីដូចជាខឹងអ្នកណាមិនដឹង»។ជាមួយគ្នានេះដែរលោក កង សុខខឿន ចៅសង្កាត់ស្តីទីសង្កាត់ប៉ោយប៉ែតមកពីគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូសព្ទ័ថា៖បញ្ហាសំរាមនេះគឺស្ថិតនៅលើសាលាក្រុងនិងក្រុមហ៊ុនដឹកសំរាមជាអ្នកគ្រប់គ្រងមិនមែនខាងសង្កាត់នោះទេព្រោះលោកប្រៀបបានជាប្រជាពរដ្ឋរងគ្រោះម្នាក់ដែរ ហើយរាល់ការប្រជុំប្រចាំខែម្តងៗមេភូមិបានលើកឡើងបញ្ហាសំរាម លោកក៏បានដាក់សំណើរជូនទៅសាលាក្រុង តែលិទ្ធផលវាអត់បានផលអី ប្រជុំខ្លាំងសំរាមមានកាន់តែខ្លាំងឡើង ។ លោកបញ្ជាក់ទៀតថា៖ប៉ុន្មានខែមុនវាភ្លៀងខ្លាំងថាដឹកមិនកើតចុះឥឡូវរាំងហើយហេតុអ្វីមិនដឹក ។៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ