(កំពត)៖ នៅរសៀលថ្ងៃ ទី២៧ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលស្រុកអង្គជ័យបានធ្វើពិធីប្រកាស ចូលកាន់មុខតំណែងនិងផ្ទេរភារកិច្ចអភិបាលរងនៃគណៈអភិបាលស្រុក ក្រោមអធិបតីភាព លោកស្រីយូ សុគន្ធអភិបាលរង នៃគណៈអភិបាលខេត្តកំពត អាជ្ញាធរដែនដីក្នុងតំបន់ ព្រមទាំងមន្ត្រីរាជការក្នុងមូលដ្ឋាន។បន្ទាប់ពីលោកកឹម បូណា អភិបាលនៃគណៈអភិបាលស្រុក បានធ្វើរបាយការណ៍ ឲ្យដឹងអំពី វឌ្ឍនភាពរីកចម្រើននៅទូទាំងស្រុកអង្គរជ័យរួចមក លោកសុខ ធី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពត បានអានសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយសម្រេចប្រកាសតែងតាំងអភិបាលរងស្រុកអង្គរជ័យចំនួនបីរូបដើម្បីបំពេញបន្ថែម ១- លោកដាំ មុនីសុដា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុក ២-លោកឡេង ឌឿន ឋានន្តរស័ក្តិនាយក្រមការថ្នាក់់លេខ៦ឲ្យកាន់់មុខតំណែងជាអភិបាលរងស្រុក ៣-លោកស្រីជា វណ្ណឌឿនឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ឲ្យកាន់មុខតំណែងជាអភិបាលរង ស្រុក និងបានផ្ទេរភារកិច្ចលោកស្រី សូ សុវណ្ណរាពីអភិបាលរងស្រុកបន្ទាយមាសឲ្យមកកាន់មុខតំណែងជាអភិបាលរងស្រុកអង្គរជ័យ។មានប្រសាសន៍សំណេះសំណាលលោកស្រីយូ សុគន្ធបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរជ័យទាំងមូលដែលតែងបានរួមសាមគ្គីសហការគ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាននិងបម្រើសេវាសាធាណៈទាំងសេវាសំណូមពរនិងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ គួរឲ្យមោទនៈ។ ពិសេសបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែក យ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិនិងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។លោកស្រី អភិបាលរងខេត្ត ក៏បានថ្លែងបញ្ជាក់់ទៀតថា៖ ការតែងតាំង ការផ្លាស់ប្ដូរការផ្ទេរមុខតំណែង គឺជាដំណើរការធម្មតា នៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៉ីវិលក្នុងមុខងារសាធារណៈរបស់ក្រសួង ស្ថាប័ននិមួយៗ នៃរាជរដ្ឋាភិបាលកម្ពុជា ។ គឺសំដៅធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងបានប្រសើរឡើងថែមទៀតតែប៉ុណ្ណោះ។ ដូចនេះអាជ្ញាធរស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសលោក លោកស្រី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនិងផ្ទេរភារកិច្ចជាអភិបាលរងស្រុក នាពេលនេះ ត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើននិងប្រសើរឡើងបន្ថែមទៀត។ ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិង សណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ