ប្រជាពលរដ្ឋព្រួយបារម្ភក្រែងគេយកភ្នំលក់ ខណ:អាជ្ញាធរមូលដ្ឋានថា មានគម្រោងអភិវឌ្ឍន៍តំបន់ភ្នំ
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្បែរតំបន់ព្រំដែនក ម្ពុជាថៃ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយ ខ្លាចក្រែងគេយកដីតំបន់ភ្នំចែកគ្នាលក់ ខណ:អាជ្ញាធរមូលដ្ឋានថា នឹងរៀបចំគម្រោងអភិវឌ្ឍន៍តំបន់ ភ្នំឱ្យទៅជាកន្លែងរមណីយដ្ឋាន ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ មួយចំនួន បានបង្ហើបឱ្យដឹងថា បន្ទាប់ពីឃើញគេលួចជីកកកាយដីនៅតាមជើងភ្នំស្ទើរគ្រប់កន្លែង មើលទៅកូនភ្នំតូចៗ ស្ថិតនៅក្នុងភូមិផ្សារព្រំ អាចនឹងត្រូវបានគេចែកគ្នាលក់ ។ ហើយម្យ៉ាងទៀត អ្នកដែលមានដីនៅក្បែរជើងភ្នំភាគច្រើនសុ ទ្ធតែមានប្លង់កាន់កាប់ តាំងពីជើងភ្នំរហូតដល់ជិតកំពូលភ្នំឯណោះ ។ ប្រភពបន្តទៀតថា ហើយថ្មីៗនេះគេឃើញមានក្រុមឈ្មួញដើររកទិញដីត្រង់កន្លែងតំបន់ខាងលើថែមទៀត អាចនឹងធ្វើឱ្យមានការ បាត់បង់ជាក់ជាមិនខាន ។
បើតាមលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ភ្នំតូចៗមួយចំនួន នៅត្រង់តំបន់ខាងលើមួយចំនួនមិនស្ថិតនៅក្នុងដែនភិរក្សនោះទេ ប្រជាពលរដ្ឋអាចប្រើប្រាស់បាន ដូចជានៅក្បែរអស់តែនទូរស័ព្ទជាដើម ។ ចំណែកភ្នំនៅខាងលក្រោយកាស៊ីណូមកុដពេជ្រ មិនអាច ឱ្យនគរម្នាក់យកទៅប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ព្រោះជាកន្លែងទុកអភិរក្ស ។
ចំណែក ហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹងដែរថា មានក្រុមហ៊ុន មួយចំនួនគេចង់សហការជាមួយអាជ្ញាធរ ដើម្បីរៀបចំពភិវឌ្ឍន៍ភ្នំខាងលើ ឱ្យទៅជាតំបន់រមណីយ ដ្ឋាន ដោយរក្សាព្រៃឈើទាំងអស់ឱ្យនៅលើភ្នំដដែលមិនអនុញ្តតឱ្យនរណាម្នាក់កាប់បំផ្លាញនោះឡើយ ។ លោកបន្តទៀតថា ការធ្វើបែបនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូល មកលេងកំសាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើន ហើយក៏នាំឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការ ងារធ្វើ ជៀសវាងចំណាកស្រុកទៅធ្វើការងារនៅប្រទេសរបស់គេ ។ តែទោះបីជាយ៉ាងណា បញ្ហា នេះមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលកំពុងតែមានគម្រោងថែរក្សា និងអភិវឌ្ឍតំបន់ភ្នំ ខាងលើ ៕