កំពង់ចាម ៖ គោលនយោបាយ ភូមិ ឃុំ សុវត្តិភាព របស់រាជរដ្ឋាភិបាល គឺដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ គ្មានល្បែងស៊ីសង ... ប៉ុន្តែដោយឡែក ល្បែងស៊ីសងបានកើតឡើងដូចផ្សិត ជាពិសេស សង្វៀនបញ្ជល់មាន់ បានកើតទ្បើងក្បែរៗ អធិការដ្ឋាននគរបាលស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ចាម ជាពិសេស ក្នុងស្រុកចំការលើ និងស្រុកជើងព្រៃ តែមិនត្រូវបានធំក្លិន ឬដឹងលឺដល់លោកអធិការអីបន្តិចសោះ ។ទោះបីរាជរដ្ឋាភិបាល បានដាក់កំហិត រឹតបន្តឹងអោយ មន្ត្រីមានសមត្តកិច្ចជួយទុបស្កាត់បង្រា្កប បទល្មើស ទាំងនោះក្តី ក៏ អស់លោក ទាំងនោះ មិនយកចិត្តទុកដាក់ ហើយធ្វើព្រងើយកន្តើយ បែរជាយក សារាចរ ឬសេចក្តី ណែនាំ របស់រាជរដ្ឋាភិបាល មកធ្វើជាសែក បើកលុយ ពីម្ចាស់សង្វៀន ដែលជាអ្នកប្រព្រឹត្តបទល្មើស ទៅវិញ ហាក់ដូចជា ផ្គើន និង បទបញ្ជា របស់រាជរដ្ឋាភិបាល។ជាក់ ស្តែង សង្វៀនបញ្ជល់មាន់ មួយ កន្លែង ស្ថិតនៅ ទល់មុខ អនុវិទ្យាលយ័ ស្គន់ ខាងក្រោយហាងសាំង តាសារឹម ចំងាយប្រហែល ៥00 ម៉ែត្របានបើកលេង យ៉ាងចំហ ដោយគ្នាន ខ្លាច សមត្ថកិច្ច បន្តិចទ្បើយ។សង្វៀនបញ្ជល់ មាន់មួយកន្លែង ទៀត ស្ថិតនៅ ចំណុចដីថ្មី ក្នុងភូមិដីថ្មី ឃុំ តាប្រ៉ុក ស្រុក ចំការលើ ខេត្តកំពង់ចាម បានបើកលេង ជាធម្មតា ហាក់ក្លាយជាល្បែងប្រជាប្រិយ៏ទៅហើយ។ប្រជាពលរដ្ឋ ដែល នៅជិត ផ្លូវចូល ទៅសង្វៀន ទាំងនោះ បាត់ជំនឿលើសមត្ថកិច្ច អស់ហើយ ព្រោះលេល នគរបាល ស្រុក និង នគរបាលប៉ុស្តិ ចុះបង្រាប ម្តងៗ មិនដែលឃើញ ចាប់បាន អ្នកលេង ឬ ម្ចាស់សង្វៀន ទ្បើយ សម្បី តែ ម៉ូតូ ឬរថយន្ត ដែលជាមធ្យោបាយ ជិះមកលេង ក៏ មិនដែល ចាប់បានផង ព្រោះ មុនពេល សមត្ថកិច្ចទៅដល់ អ្នកលេងទាំនោះ បានដឹង ជាមុន ហើយគេចខ្លួនអស់ ។ចំណែកសមត្ថកិច្ចបានត្រឹមតែ រុះ ដំបូល ប្រកតង់កៅស៊ូ និងកៅអីជរ័ ៥ ទៅ១០ កៅអី មកដុតចោល បង្ហាញ ថ្នាក់លើ និងប្រជាពលរដ្ឋប៉ុណ្ណោះ។ពួកគាត់បានសំណូមពរ ដល់លោក ឯម កុសល ស្នងការនគរបាលខេត្ត និង ឯកឩត្តម ក្រួច ចំរើន អភិបាលខេត្តកំពង់ចាម មេត្តា មានវិធានការ បង្រាប បទល្មើស ខាងលើផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ