ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្មេងស្ទាវ​ដែល​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ​សា​ធាណៈ ចាប់​ពី​មុខ ផ្សារ​រាត្រី​រហូត ដល់​មុខ​ព្រះបរមរាជវាំង ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចាប់​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​តទៅទៀត​
Tue,24 October 2017 (Time 07:42 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 600នាក់)


រាជធានី​ភ្នំពេញ ៖ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨.០០​នាទី​ល្ងាច លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន បញ្ជា​អោយ លោក គឹម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការ ពារ​ខណ្ឌដូនពេញ ចុះ​ចាប់​ម៉ូតូ​ដែល​ជិះ​ឡើងលើ សួនច្បារ​សាធារណៈ ចាប់​ពី​មុខ​ផ្សារ​រាត្រី​រហូតដល់ មុខ​ព្រះបរមរាជវាំង​បាន​ចំនួន​០៧​គ្រឿង យកមក រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ អប់រំ ណែនាំ​កុំអោយ​ជិះ​ម៉ូតូ ឡើង​លើ​សួនច្បារ​សាធារណៈ បន្តទៀត ព្រោះ​កា​ជិះ​ម៉ូតូ​ឡើង​លើ​សួនច្បារ​នេះ ធ្ធើឲ្យ​បាក់បែក​ការ៉ូឡា និង អាច​បង្ករ​អោយមាន គ្រោះថ្នាក់​ដល់ អ្នក​ដែល​ធ្វេី​ដំណើរ​ថ្មើរជើង តាម សួនច្បារ​ផង​ដែរ​។​

​ក្រោយ​ពី​អប់រំ​ណែនាំ និង ធ្វើ​កិច្ច សន្យា​រួច​មក រដ្ឋបាល​ខណ្ឌ​បាន អោយ​ពួកគាត់​ត្រឡប់ ទៅវិញ​ផ្ទះ​វិញ បើ​ថ្ងៃក្រោយ​នៅតែ​ហ៊ាន​ប្រព្រឹត្ត​តទៅ ទៀត​អាជ្ញាធរ​ខណ្ឌ​នឹង​ចាត់​វិធាន​តាម​ការ​ផ្លូវច្បាប់ ។​

​សូមបញ្ជាក់​ថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រ ណៈ​សង្គម​គឺជា​បញ្ហា​ចម្បង​សំរាប់​អាជ្ញាធរ​ខណ្ឌ​ដូន ពេញ​ដែល​ត្រូវបាន​លោក សុខ ពេញវុ​ធ អភិបាល ខណ្ឌ​យកចិត្ត​ទុក​បំផុត​តាំងពី​ពេល​លោក​ចូលកាន់ តំណែង​ជា​អភិបាលខណ្ឌ​ដូនពេញ ក្រៅពី​ការរំដោះ យក​បាន​ចិញ្ចើមផ្លូវ​ទាំងសងខាង​បរិវេណ​ទីលាន ប្រជាធិបតេយ្យ​ចាប់តាំងពី​មុខ​រ៉ា​រទេះភ្លើង​រហូតដល់ ផ្សារ​រាត្រី​មុខ​ផ្សារ​ចាស់ ដែល​ពីមុន​មក​ត្រូវ​ក្រុម​អ្នក​ពួក ជេរ​លក់​ឡាន​យក​ធ្វើជា​កន្លែង​ចត​តាំង​ឡាន​លក់​បែប អនាធិបតេយ្យ​នោះ​ឥឡូវ​លែងមានទៀតហើយ ។​

​ចំ បញ្ហា​សន្តិសុខ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ក៏​បាន​ប្រសើរ​ឡើង​ផងដែរ ព្រោះ​លោក​អភិបាល​ខណ្ឌ​ដាក់​ផែនការ​ច្បាស់លាស់​ជាក់ស្តែង គឺ​មាន​លោក​អភិបាលរង ខណ្ឌ ចាន់ គន្ថេ​ត ជា​អ្នកដឹកនាំ​ចុះ​ប្រចាំការ ផ្ទាល់​ធ្វើ ការត្រួតពិនិត្យ​អាវុធ​ជាតិ ផ្ទុះ​និង​មធ្យោបាយ​ធ្វើដំណើរ តាម​ដងផ្លូវ​រៀ​រាល់​យប់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ