ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ឋទៅនឹងករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១១ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចភូមិក្បាលកោះសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បើតាមលោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះរួមមាន៖ទី១/ឈ្មោះ សៀង ស្រីណែត អាយុ១៦ឆ្នាំ,ទី២/ឈ្មោះ សៀង ហួរ អាយុ១៨ឆ្នាំនិងទី៣/ឈ្មោះ ឡៃ ហួរ អាយុ៤៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកបានបញ្ជាក់ថា៖ការចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានិងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងដឹកនាំដោយលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅខេទឹកកកចំនួន១ថងទម្ងន់១០១,៩ក្រាមនិងយ៉ាម៉ាចំនួន២០ថង់ស្មើរ៤,០៣៣គ្រាប់,ម៉ូតូ១គ្រឿង,ទូស័ព្ទដៃ២គ្រឿង,គ្រាប់អាប៉ោងចំនួន៤គ្រាប់និងជញ្ជីងថ្លឹងថ្នាំញៀន១ ។លោកបញ្ជាក់ទៀតថា ៖ ជនសង្ស័យប្រុស ស្រីទាំង៣នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ខែតុលាឆ្នាំ២០១៧នេះដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ