ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អាជ្ញាធរ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ងាយស្រួល​ដឹក​កសិផល​
Tue,03 October 2017 (Time 09:54 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 573នាក់)


ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញ​ផ្លូវលំ​១​ខ្សែ ដែល​មាន​ប្រវែង​៨​គី​ឡូ ម៉ែត្រ ទទួលរង​ការខូចខាត​ក្លាយ​ជា​ជង្ហុក​តូចធំ និង​ដាច់​ខូច​អស់​ច្រើន​កន្លែង ជា​អន្លើៗ នៅត្រង់​ចំ ណុ​ចប​ថ្មី រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ម៉ៅការ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​មក​ពី​ខេត្ត​ពោធិសាត់ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ធ្វើ​សារជាថ្មី​ឡើងវិញ សម្រាប់​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ប​តាំង​ស៊ូ ភូមិប​យ៉ាខា និង​ភូមិ​ផ្សេងៗ​ទៀត ក្នុង​សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ធ្វើដំណើរ​ចេញចូល​ទៅ​មក និង​ដឹក​កសិផល​យក​ទៅ​លក់ដូ​រ​នៅឯ​ស្តង់ បាន​ទាន់ពេលវេលា ។

​ប្រភព​ព័ត៌មាន​ពី​លោក កង បូរ៉ា អាយុ​៣៨​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​ឯកជន​មួយ​មក​ពី​ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ខាង​ក្រុមហ៊ុន​របស់​លោក​បាន​ម៉ៅការ​ធ្វើ​ផ្លូវលំ​ខាងលើ ដែល​ទទួលរង​ការខូចខាត​ដោយ​សារ​ទឹកភ្លៀង ដោយ​យក​រថយន្ត និង​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ហើយ​ក៏​ដឹក​ដី​ចាក់​ពី លើ​បន្ថែមទៀត ឱ្យបាន​ខ្ពស់​ជាង​មុន ។​

​លោក​បន្ត​ទៀត​ថា ការធ្វើ​ផ្លូវលំ​នេះ មាន​បណ្តោយ​ប្រវែង​៨​គីឡូម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ហើយ​ខាង​ក្រុមហ៊ុន បាន​ធ្វើ​ស្ពាន​បង្ហូរទឹក ១​កន្លែង ។ ផ្លូវ​នេះ ធ្វើ​ភ្ជាប់ ចាប់​ពី​គល់​ស្ពាន​ថ្ម ប​តាំង​ស៊ូ​វ រហូត​ដល់​ជាប់​នឹង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង កាច់ តែម្តង ។

​លោក​បញ្ជាក់ថា ផ្លូវលំ​ខាងលើ ទទួលរង​ការខូចខាត​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ទើប​ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ដាក់​ឱ្យ​លោក​ដេញថ្លៃ ចុះ​ទៅ​ធ្វើការ​ឈូសឆាយ ពង្រាបដី​ខ្ពស់ និង​ចាក់​លុប​ជង្ហុក ព្រមទាំង​ក្រា ល​ក្រួស​ក្រហម ។ ​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ប​តាំង​ស៊ូ ភូមិប​យ៉ាខា សង្កាត់​ប​យ៉​ខា ដែល​មាន​ចម្ការ​នៅក្បែរ​ផ្លូវ​ខាង​លើ មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង ខណ​:​ឃើញ​អាជ្ញាធរ​បាន​រៀបចំ​ធ្វើ​ផ្លូវ​ជូន​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​លើសពីនេះ ផ្លូវ​១​ខ្សែ​នេះ អាចជួយ​សម្រួល​ដល់​ការដឹក​កសិផល ដូចជា​ពោត ដំឡូង​មី និង​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ដែល​ពួកគាត់​បាន​ដាំ​បាន យកទៅ​លក់​យ៉ាង​ឆាប់រហ័ស ផងដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ