ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធី​ប្រកាស​ចូល​កាន់តំណែង អភិបាលរង នៃ​គណៈ​ភិបាល​ស្រុក​ដងទង់ ខេ​ត​កំពត​
Sat,21 October 2017 (Time 08:24 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 627នាក់)


កំពត ៖ នៅ​រសៀល​ថ្ងៃ ទី​២០​ខែតុលា ឆ្នាំ​២០១៧ រដ្ឋបាល​ស្រុក​ដងទង់​ខេត្ត​កំពត​បាន​ធ្វើ​ពិធី​ប្រកាស ចូលកាន់​តំណែង​អភិបាលរង​នៃ​គណៈ​ភិបាល​ស្រុក ក្រោម​អធិបតីភាព ឯ​.​ឧ​ចាន់ ចេស្ដា​អភិបាល នៃ​គណៈ​ភិបាល​ខេត្ត​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​អស់លោក លោកស្រី គ្រប់​ការិយាល័យ​ជំនាញ​ក្នុងស្រុក អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ និង​មន្ត្រីរាជការ​ទូទាំង​តំបន់​ផងដែរ​។​

​បន្ទាប់ពី​លោក ស៉ីវ ផេង អភិបាល​នៃ​គណៈ​ភិបាល​ស្រុក បាន​ធ្វើ​របាយការណ៍ ឲ្យដឹង​អំពី វឌ្ឍនភាព​រីក​ចម្រើន​នៅ​ទូទាំង​ស្រុក​ដងទង់​រួចមក លោក​ណុប ច័ន្ទ​ដា​រិទ្ធ នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​កំពត ក៏​បាន​អាន​សេចក្តីប្រកាស់​របស់​ក្រសួងមហាផ្ទៃ ដោយ​សម្រេច​ប្រកាស​តែងតាំង លោក​ឈូក ថា​ន ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​៦ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​ភិបាល​ស្រុក​ដងទង់ នៃ​ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល ក្នុងឱកាស​នោះ លោក ចាន់​ចេស្ដា​អភិបាលខេត្ត ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រពល​រដ្ឋ​ទូទាំង​ស្រុក​ដងទង់ ដែល​តែងតែ​បាន​រួម​សាមគ្គី​សហការគ្នា កន្លងមក​បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​។ ក្នុងនោះ​មាន​ទាំង​ការបម្រើ​សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​មាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈ ។​ជា​ពិសេស​បាន​ចូលរួម​ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ដែល​ជា​ការរួមចំណែក យ៉ាង​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​លើ​គ្រប់​វិស័យ​និង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​លោក អភិបាលខេត្ត ក៏​បាន​បន្តទៀតថា​៖ ការតែងតាំង ការផ្លាស់ប្ដូរ​មុខ​តំណែង​គឺជា​ដំណើរការ នៃ​នីតិវិធី​រៀប​ចំ​មុខ​តំណែង​មន្ត្រីរាជការ​ក្នុង​មុខងារ​សាធារណៈ​របស់​ក្រសួង ស្ថាប័ន​នីមួយៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ការងារ​ធម្មតា​។ ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ សំដៅ​ធ្វើអោយ​ការបម្រើ​សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​តែប៉ុណ្ណោះ​។ ដូចនេះ​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ពិសេស​លោក ឈូក ថា​ន ដែល​ទើបតែ​បាន​ទទួល​ចូល​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក នាពេលនេះ ត្រូវ​បន្ត​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ធ្វើការ​អភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​អោយបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ព្រមទាំង​រួម​គ្នា​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​មូលដ្ឋាន និង​ជំរុញ​ការចូលរួម អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​/


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ