កំពត ៖ ក្រុមកីឡាករបាល់ទាត់VIPខេត្តកំពត របស់កម្ពុជា និងក្រុមកីឡាករបាល់ទាត់VIPក្រុងបាងកកនៃព្រះរាជាណាចក្រថៃ បានធ្វើការប្រកួតជាមិត្តភាពនៅរសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៧នេះ នៅឯពហុកីឡដ្ឋានទីរួមខេត្តកំពត ក្រោមការចូលរួម ពីសំណាក់ លោកចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងក្រុមកីឡាករល្បីៗដែលមានវ័យចំណាស់ជាច្រើនរូប របស់ខេត្តកំពតនិងក្រុងបាងកក។មុនពេលការប្រកួតជាលក្ខណៈមិត្តភាពនេះ លោកចាន់ ចេស្តា អភិបាលខេត្តកំពត ក៏បាន លើកឡើងថា នេះជាការប្រកួតបាល់ទាត់ក្រុមកីឡាករវ័យចំណាស់ជាលក្ខណៈមិត្តភាពទាំងពីរក្រុុម រវាងខេត្តកំពត កម្ពុជានិងក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ ដោយការប្រកួតបាល់ទាត់នេះ គឺមានចំនួនបីតង់ ហើយការប្រកួតនេះគឺឈ្នះទាំងអស់គ្នា ដាច់ខាតគ្មានអ្នកចាញ់ឡើយ។លោកថា កីឡាគឺដើម្បីសុខភាព ហើយការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាករបាល់ទាត់VIPកម្ពុជានិងក្រុមកីឡាករបាល់ទាត់VIPក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់នាពេលនេះ មិនត្រឹមតែបានរឹតចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួតប៉ុណ្ណោះទេ គឺបានជួយបង្កើនកម្លាំងពលំ និងសុខភាពយ៉ាងរឹងមាំផងដែរ។ចំពោះការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមកីឡាករបាល់ទាត់VIPខេត្តកំពត ជាមួយក្រុមកីឡាបាល់ទាត់VIPក្រុងបាងកកទាំងបីតង់ នៅរសៀលនេះ គឺលទ្ធផលស្មើគ្នា។សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីឡាករបាល់ទាត់VIPខេត្តកំពត ជាមួយក្រុមកីឡាករបាល់ទាត់VIPក្រុងបាងកក នៅរសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានចែកជាបីតង់ ក្នុងមួយតង់មាន៤៥នាទី។ជាលទ្ធផល ក្រុមទាំងពីរមានពិន្ទុស្មើគ្នា គឺ៦ទល់នឹង៦។ក្រោយពីចប់ការប្រកួត លោកចាន់ ចេស្តា អភិបាលខេត្តកំពត បានរៀបចំកម្មវិធីពិសេសគឺពិសារបាយសាមគ្គីរួមគ្នា ជាមួយក្រុមកីឡាករទាំងពីរក្រុមនិងភ្ញៀវកិតិ្តយសដែលជាប្រតិភូអមដំណើរ ដែលមានវត្តមានក្នុងឱកាសនេះផងដែរ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ