កែប ៖ នេះមិនមែនជាការចៃដន្យទេ ដែលខេត្តកែប ដែលជាតំបន់ទេសចរណ៍ដ៏តូចច្រឡឹង ត្រូវបានជាប់ឈ្មោះជាតារារះនាទិសនិរតី ជាឆ្នេរស្រស់ស្អាតដាច់គេ ជាផ្ការំដួលបីទង ថែមទាំងទទួលបានពានរង្វាន់ផ្នែកនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករចំនួន៣ គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកែបទាំងមូល ដែលជានិច្ចកាលបានជម្រុញ ការស្តានិងអភិវឌ្ឍន៍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ។ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ឲ្យសមជាខេត្តបៃតងនិងខៀវស្រងាត់នោះ នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកែប ដែលមានលោកកែន សត្ថា ជាប្រមុខដឹកនាំខេត្ត លោកអ៊ុក ថា អភិបាលរងខេត្ត លោកសោម ពិសិដ្ឋ អភិបាលរងខេត្ត និងលោក អឹុម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីរាជការដាំដើមស្ងាវ ស្ថិតតាមមាត់ឆ្នេរ ដើម្បីកែលម្អសោភណភាពតំបន់ទេសចរណ៍មួយនេះឲ្យកាន់តែមានភាពលេចធ្លោថែមទៀត។ក្នុងនាមជាខេត្តបៃតង ការដាំដើមឈើពិតជាជួយរំលេចទេសភាពយ៉ាងត្រកាលគ្មានពីរ គាប់ជួនតំបន់រមណីយដ្ឋានឆ្នេរកែប ជាកន្លែងមួយមានជួរភ្នំ ប្រជុំដោយកោះប្រកបដោយការទាក់ទាញតាមបែបធម្មជាតិផងនោះ នឹងជួយបង្កើនសម្រស់ឆ្នេរកែបឲ្យកាន់តែមានសភាពស្រស់ស្រាយទ្វេរឡើងជាលំដាប់។ជាក់ស្តែងបើយើងក្រឡេកមើលស្ថានភាព ភូមិសាស្ត្រនានានៃរមណីយដ្ឋានខេត្តកែប ពិតជាមានអំណោយផលពីធម្មជាតិយ៉ាងពិតប្រាកដ។យ៉ាងណាមិញខេត្តកែបនាបច្ចុប្បន្នត្រូវបានតាក់តែង និងធ្វើការកែលម្អតាមរចនាបទផ្សេងៗ រឹតតែជួយបង្កើនសក្តានុពលនិងស្រូបទាញក្រុមអ្នកទេសចរណ៍ឲ្យចូលមកសម្រាក កម្សាន្ត លម្ហែ កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ផ្តើមចេញពីការខិតខំប្រឹងប្រែងដោយទំនួលខុសត្រូវពីសំណាក់ប្រមុខដឹកនាំខេត្ត ពិតជាជំហានមួយឆ្ពោះទៅរកភាពជោគជ័យលើវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងនិងនាំមកនូវភាពល្បីល្បាញសម្រាប់ជាកេរដំណែលបន្តដល់កូនចៅជំនាន់ក្រោយ។ជាការពិតណាស់អ្វីដែលខេត្តកែបមានអទិភាពខ្លាំងលើវិស័យទេសចរណ៍នាពេលនេះ គឺបានផ្តល់នូវកិតិ្តយសយ៉ាងធំធេងសម្រាប់មហាជនទូទៅផងដែរ។លើសពីនេះ ការកែលម្អសោភណភាពក្នុងតំបន់ទេសចរណ៍ គឺមិនសំដៅតែចំណុចទីប្រជុំជននោះឡើយ គឺត្រូវបានអនុវត្តគ្រប់ទីកន្លែងទូទាំងតំបន់ទាំងការកែប្រែសោភណភាព ទាំងកត្តាអនាម័យ ទាំងកត្តាសុវត្ថិភាព។បើតាមការបង្ហាញពីគន្លឹះសំខាន់ៗជាច្រើនពីថ្នាក់ដឹកនាំខេត្ត ក៏បានលើកឡើងពីភាពចាំបាច់មួយចំនួន សម្រាប់ការទប់ស្កាត់នូវករណីផ្សេងៗដែលយើងពុំអាចវាស់ស្ទង់បាននោះគឺទាក់ទងនឹងផ្នែកសន្តិសុខសង្គម ព្រោះថាខេត្តកែបនឹងត្រូវរៀបចំពិធីបុណ្យសមុទ្រជុំទី២របស់ខ្លួន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកែប ពិតជាមានការមមាញឹក ហើយក៏ត្រូវការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីញ៉ាំងពិធីនេះឲ្យមានភាពអធិកអធម និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង សម្រាប់ការ ការពារសន្តិសុខ សុវត្ថិភាព ឲ្យបានរឹងមាំបំផុត។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ