កំពត ៖ ដោយមានការសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ម៉ាស៊ីនធ្វើឈៀកបានចល័តមកដល់តំបន់របស់លោកអ្នកហើយ ដែលធ្វើឲ្យម្ចាស់រថយន្តគ្រប់ប្រភេទមានភាពងាយស្រួល ដោយមិនចាំបាច់ចំណាយពេលទៅធ្វើនៅឯរាជធានីភ្នំពេញទៀតឡើយ ទើបនៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២៩១៧នេះ ម្ចាស់រថយន្តគ្រប់ប្រភេទ ក៏បានសម្រុកមកធ្វើឈៀកយ៉ាងផុលផុស។ជាមួយនេះ បើតាមក្រុមការងារធ្វើឈៀកដែលកំពុងតែមមាញឹកនោះ ក៏បានឆ្លៀតឱកាសប្រាប់អ្នកយកព័ត៌មានថា ម៉ាសីុនធ្វើឈៀកចល័តនេះ នឹងធ្វើដំណើរគ្រប់ខេត្តក្រុង ដើម្បីផ្តល់សេវាដល់អតិថិជន ហើយការធ្វើឈៀកគឺពុំបានយកតម្លៃលើសការកំណត់ឡើយ គឺយកកម្រៃប្រហាក់ប្រហែលនឹងការធ្វើឈៀកនៅឯរាជធានីភ្នំពេញដែរ។ក្រុមការងារខាងលើបានបញ្ជាក់ថា ម៉ាស៊ីនឈៀកចល័តនេះ ធ្វើបានលឿន រហ័សទាន់ចិត្តតាមតម្រូវការម្ចាស់យានយន្ត។ដោយឡែក លោកជីញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បានប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៧នេះថា ការងារធ្ចើឈៀកខាងលើនេះ ជាកិច្ចការរបស់ក្រុមហ៊ុន ហើយថវិកាក៏ជារបស់ក្រុមហ៊ុនដែរ ប៉ុន្តែខាងមន្ទីរបានសហការសម្រាប់ឲ្យដំណើរការធ្វើឈៀកនេះបានលឿននិងទទួលផលវិជ្ជមាន សម្រាប់បម្រើសេវាដល់ម្ចាស់យានយន្តគ្រប់ប្រភេទដែលគេកំពុងរង់ចាំម៉ាសីុនឈៀលរំកិលសេវាមកកាន់តែជិតតំបន់ដែលពួកគាត់រស់នៅ ។ លោកថា ម៉ាសីុនឈៀកចល័តផ្តល់សេវាជូនបើតាមកាលកំណត់គឺចំនួន៥ថ្ងៃ ប៉ុន្តែបើមានអតិថិជនច្រើន អាចបន្តរហូតដល់១០ថ្ងៃឬក៏អាចលើសពីនេះក៏ថាបានដែរ។ចំណោះការយកថ្លៃឈៀកក៏មិនខុសគ្នានៅឯក្រសួងដែរ។ទន្ទឹមនឹងនេះ លោកក៏សំណូមពរដល់ម្ចាស់យានយន្ត សូមនាំគ្នាមកធ្វើឈៀកឲ្យបានគ្រប់ៗគ្នា ព្រោះខណៈនេះម៉ាសីុនឈៀកបានចល័តមកគ្រប់ខេត្តក្រុងហើយ ដោយមិនពិបាកចំណាយពេលនិងសោហុយទៅធ្វើឈៀកនៅក្នុងក្រុងភ្នំពេញទៀតឡើយ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ