កែប ៖ រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៧នេះ បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីបដិវត្តន៍ពណ៌នៅកម្ពុជា ឲ្យបានដឹងច្បាស់ដល់មហាជន ដូចជាមន្ត្រីរាជការ កងកំលាំងទាំងបី លោកគ្រូអ្នកគ្រូ និស្សិត សិស្សានុស្សិស បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកែប បានដឹង បានយល់ពីល្បិចកលផ្សេងៗ នៃការរៀបចំធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលរៀបចំដោយជនក្បត់ជាតិ ក្រោមខ្សែរញាក់របស់អាមេរិក។ទាក់ទងនឹងសិក្ខាសាលានេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្តកែបបានបង្ហាញពីសកម្មភាពក្បត់ជាតិ តាមរយៈការធ្វើបដិវត្តន៍ពណ៌ដែលយកគំរូតាមបរទេសមួយចំនួន។ ក្នុងនោះដែរ លោក សោម ពិសិដ្ឋ ក៏បានបញ្ជាក់ដែរថា អង្គការ NGOs មួយចំនួនក៏បានចូលរួមជាមួយ គណបក្សសង្គ្រោះជាតិ បានរៀបចំផែនការ និងមានយុទ្ធសាស្ត្រជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ពីអង្គការក្រៅរដ្ឋាភិបាល ឧបត្ថម្ភដោយអាមេរិកផងដែរ។សកម្មភាពជាច្រើនដែលយកចេញពីយុទ្ធសាស្ត្របដិវត្តន៍ពណ៌ ដូចជា បំផុសបំផុលអោយបងប្អូនកម្មករកម្មការនីឡើងតវ៉ា លោកសង្ឃដុតឡាន ដុតកង់ឡាន ជួបជុំគ្នាដើម្បីធ្វើបាតុកម្ម បិទផ្លូវ បិទរោងចក្រ បិទចរាចរណ៌ បិទផ្លវូសាធារណៈជាដើម។ល។ សកម្មភាពទាំងនេះហើយដែលគណបក្សសង្គ្រោះជាតិយកគំរូរតាមការធ្វើបដិវត្តន៍ណព៌ពីបរទេសទាំងស្រុង ។ តាមរយៈសកម្មភាពទាំងអស់នេះបង្ហាញឲ្យឃើញច្បាស់ថា បក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលរៀបចំឡើងដោយគណបក្សប្រជាជន ជាពិសេសសម្តេចសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។ជាមួយនេះដែរ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក៏បានបញ្ជាក់យ៉ាងដូច្នោះថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នមិនមែនដូចគណបក្សប្រឆាំងលើកឡើងនោះទេ ហើយ សម្តេចហ៊ុនសែន បានឡើងធ្វើជានាយករដ្ឋមន្ត្រីគឺតាមរយៈការបោះឆ្នោតដោយឆន្ទះរាស្ត្រយ៉ាងពិតប្រកដ។ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានស្ថេរភាពទោះបីជាគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ដើម្បីរៀបចំបដិវត្តន៍ពណ៌យ៉ាងណាក៏ដោយ។បើយោងតាមទស្សនៈមហាជនប្រមាណជាង៩៥%គេក៏បានលើកឡើងផងដែរថា គណបក្សសង្គ្រោះជាតិធ្វើអ្វីៗដើម្បីតែបុគ្គលប៉ុន្មាននាក់ប៉ុណ្ណោះ ហើយបក្សនយោបាយមួយនេះមិនបានគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋកម្ពុជាឡើយ។ម្យ៉ាងវិញទៀតបក្សប្រឆាំងតែងតែរកគ្រប់ឧបាយកលដោយឃុបឃិតជាមួយសហគមន៍បរទេស ក្នុងគោលបំណងផ្តួលរដ្ឋាភិបាលស្របច្បាប់ និងតែងតែធ្វើការញុះញង់ឲ្យមានការរើសអើងពូជសាសន៍ ពិសេសកុហក ភូតភរ គ្មានការពិត ញុះញង់ឲ្យអ្នកក្រស្អប់អ្នកមាន អ្នកតូចស្អប់អ្នកធំ ព្រមទាំងបង្កឲ្យមានការប្រកាន់និន្នាការនិងគំនុំចងអាឃាត ហើយអួតថាធ្វើដើម្បីរាស្ត្រ។ដូច្នេះមហាជនបែរបន់សូមឲ្យបក្សប្រឆាំងផ្កាប់មុខនេះ រលាយបាត់រូបរាងទៅចុះ ទុកក៏គ្មានចំណេញ ដកចេញក៏មិនខាតដែរ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ