ប្រទេសថៃ ៖ យ៉ាងហោចណាស់ពលករខ្មែរចំនួន១៩នាក់បានរងរបួសស្រាលនិងធ្ងន់ព្រមទាំងទារកទើបនឹងកើតបាន៧ថ្ងៃម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តរបស់សមត្ថកិច្ចអន្តោប្រវេសន៍ថៃ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុរថយន្តរបស់សមត្ថកិច្ចអន្តោប្រវេសន៍របស់ប្រទេសថៃបានដឹកបញ្ចូនពលករខ្មែរខុសច្បាប់ចំនួន១៩នាក់ក្នុងនោះមានទារកម្នាក់ដែលទើបនឹងកើតបាន៧ថ្ងៃផងដែរ។ ដោយដឹកចេញពីទីរួមស្រុកសុង៉ៃ-គោលុក ក្នុងគោលបំណងដឹកទៅកាន់ប៉ូលីសអន្តោប្រវេសន៍ខេត្តស្រះកែវដើម្បីបញ្ចូនបន្តមកកាន់ប្រទេសកម្ពុជាវិញ លុះមក ដល់ពាក់កណ្តាលផ្លូវរថយន្តក៏បានបើកធ្លាក់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងរួចបន្តទៅបុករបងផ្ទះ បានធ្វើឲ្យកុមារដែលទើបតែកើតបាន៧ថ្ងៃខ្ទាតចេញពីរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។បើតាមលោកអនុសេនីយ៍ទោ ស៊ុមម៉ាយ បានយ៉េន សមត្ថកិច្ចថៃប្រចាំស្នងការកុយបុរី ខេត្តប្រាជួបគីរីខាន់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឲ្យដឹងថា៖នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ម្សិលមិញនេះលោកបានទទួលរបាយការណ៍ថា៖មានរថយន្ត១គ្រឿងបានជួបឧបទ្ទវហេតុបើកធ្លាក់ផ្លូវបណ្តាលឲ្យមានអ្នករងរបួសស្រាលនិងធ្ងន់ជាច្រើននាក់នៅលើដងផ្លូវចូលផេកាសេមចន្លោះគីឡូម៉ែត្រលេខ២៧៩-២៨០ ភូមិបានជួនប៊ុន ឃុំកុយបុរី ស្រុកកុយបុរី ខេត្តប្រាជួបគីរីខាន់ បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យក្នុងនោះក៏មានក្រុមជួយសង្គ្រោះមូលនិធិលោកតាវត្តកុដិកុយបុរី ទៅជាមួយផងដែរ។លោកអនុសេនីយ៍ទោបន្តថា៖អ្នកដំណើរទាំងអស់នៅក្នុងរថយន្តសរុបទាំងអស់ចំនួន២២នាក់មនុស្សធំពេញវ័យចំនួ១៧នាក់,កុមារ៥នាក់ក្នុងនោះមានទារកម្នាក់ដែលទើបតែកើតបាន៧ថ្ងៃ បានខ្ទាតចេញពីរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយស្ត្រីរងបួសធ្ងន់ជាងគេដែលចេញពីរថយន្តមិនរួចត្រូវជាម្តាយរបស់សពទារកដែលស្លាប់នោះ។មិនតែប៉ុណ្ណោះថែមទាំងមានស្ត្រីម្នាក់ទៀតដែលកំពុងតែមានផ្ទាំពោះផងដែរបានប៉ៈទង្គិចហើយចុកពោះជាខ្លាំងតែត្រូវបានក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះជាបន្ទាន់មុនគេផងដែរ ចំណែកអ្នកដទៃទៀតបានរងរបួសស្រាល។សូមបញ្ជាក់ដែរថា៖នៅកន្លែងកើតហេតុគេឃើញមានរថយន្តឯកជនម៉ាកToyotaចំនួន១គ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខมข1420 ខេត្តនរ៉ាធិវ៉ាតជារថយន្តជួលដោយប៉ូលីសអន្តោប្រវេសន៍ថៃ រងការខូចខាតស្ទើទាំងស្រុងដែរ។ប្រភពដដែបន្តទៀតថា៖អ្នកបើកបរឈ្មោះ សរិះ សឺនិ (ជនជាតិថៃម៉ូស្លីម)អាយុ៤៧ឆ្នាំ។ចំណែកស្ត្រីម្នាក់ជាជនជាតិខ្មែរត្រូវបានក្រុមអ្នកជួយសង្គ្រោះដឹកបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកុយបុរីជាបន្ទាន់។មន្ត្រីប៉ូលីសថៃបានសាកសួរទៅលោកយ៉ា រ៉ូសាឡែម ស្មាអ៊ែ (ជនជាតិថៃម៉ូស្លីម)អាយុ៤៦ ឆ្នាំដែលធ្វើដំណើរមកជាមួយបានឲ្យដឹងថា៖គាត់ជាអ្នកបើករថយន្តទី២(អ្នកចាំផ្លាស់វេនបើកបរ)ដោយមានឈ្មោះសរិះ សឺនិ (ជនជាតិថៃម៉ូស្លីម)ជាអ្នកបើកបរទី១បានធ្វើដំណើរចេញមកពីប៉ូលីសអន្តោប្រវេសន៍ខេត្តនរ៉ាធិវ៉ាតដឹកពលករអន្តោប្រវេសន៍ខ្មែរសរុបចំនួន១៩នាក់រួមជាមួយកុមារ ដើម្បីដឹកបញ្ចូនទៅកាន់ប៉ូលីសអន្តោប្រវេសន៍ខេត្តស្រះកែវថៃ(ខេត្តជាប់ព្រំដែនកម្ពុជាខេត្តបន្ទាយមានជ័យ)ហើយមានលោកព្រឹទ្ធបាលប៉ូលីស សឡះ សារៈកាស៊ុម មន្ត្រីប៉ូលីសអន្តោប្រវេសន៍ជាអ្នកមើលការខុសត្រូវ។អ្នកបើកបរឈ្មោះយ៉ា រ៉ូសាឡែម ស្មាអ៊ែ បានប្តូរឲ្យឈ្មោះសរិះ សឺនិ បើកបរបន្តពីខ្លួនចាប់ពីខេត្តឈុំផន ក្រោយពីប្តូរវេនខ្លួនរួចគាត់ក៏បានអង្គុយលក់ក្នុងរថយន្តពេលដឹងខ្លួនមកម្តងទៀតបន្ទាប់ពីបានលឺសំឡេងផ្ទុះជាខ្លាំងដោយរថយន្តបានបើកបុកនិងបង្គោលភ្លើង ព្រមទាំងរបងផ្ទះលាន់ពេញរថយន្តហើយក៏ពុំបានដឹងអំពីមូលហេតុអ្វី ហេតុអ្វីបានជាកើតហេតុការណ៍យ៉ាងដូច្នេះឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ