ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មហាជន​កំពុង​ឆ្ងល់​រឿង​រថយន្ត​តាក់ស៊ី ស្រុក​កំពង់ត្រាច ម្តេច​ក៏​គ្មាន​ចំណត​ត្រឹមត្រូវ​..
Sun,15 October 2017 (Time 08:15 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 608នាក់)


​កំពត ៖ មិនដឹង​ជា​មូលហេតុ​អ្វី​ទេ​បាន​ជា​អ្នក​រត់​តាក់ស៊ី​ក្នុង​អាណាចក្រ​ស្រុក​កំពង់ត្រាច តែង​យក​ចិញ្ចើម​ផ្លូវ​មុខ​ផ្យារ​ធ្វើ​ជា​ចំណត​រថយន្ត​ហើ​យ​នាំគ្នា​រត់​ចាប់​ម៉ូយ​ប្រសេកប្រសាច​ពេញ​ផ្លូវ ដែល​បង្ក​ឲ្យមាន​ការរំខាន​ដល់​អ្នកដំ​ណើ​រ និង​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ​នោះ​។​នេះ​ជា​ការ​ចោទសួរ​ពី​សំណាក់​មហាជន​ដែល​ជា​អ្នកដំណើរ ដែល​តែងតែ​ឆ្លងកាត់​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច​ដ៏​ចង្អៀត​នេះ​។​

​ចំពោះ​មជ្ឈដ្ឋាន​ដឹង​រឿង​ដែល​គេ​រស់នៅ​ក្នុង​តំបន់​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា តាមពិត​ចំណត​រថយន្ត​ត្រូវ​គេ​ធ្វើ​រួចរាល់​តាំងពី​៣​ឆ្នាំមុន​ម្លេះ ប៉ុន្តែ​ក្រុម​អ្នក​រត់​តាក់ស៊ី​មិនបាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ចត​នៅឯ​ចំណត​ទេ ព្រោះ​ទីតាំង​ចត​រថយន្ត​វា​នៅ​មិន​ស្ថិត​ជាប់​នឹង​ដងផ្លូវ ម្យ៉ាងទៀត​ភ្ញៀវ​ឬ​ម៉ូយ​ជិះ​តាក់ស៊ី គេ​មិនសូវ​ចូល​ទៅ​ទីនោះ​ឡើយ ទើប​ក្រុម​អ្នក​រត់​តាក់ស៊ី ទាំង​ធុន​តូច ធុន​មធ្យម​ត្រូវតែ​បង្ខំចិត្ត​យក​រថយន្ត​គ្រប់​ប្រភេទ​មក​ចត​ពាសពេញ​ចិញ្ចើមផ្លូវ​យ៉ាង​អាណាធិបតេយ្យ​បែបនេះ​។​គេ​បាន​រិះគន់​ផងដែរ​ថា មុខ​ផ្សារ​ស្រុក​កំពង់ត្រាច ក្នុង​ខេត្ត​កំពត​នេះ ក្រៅពី​ក្លាយជា​ចំណតរថយន្ត​តាក់ស៊ី​បង្ក​ភាព​រញ៉េរញ៉ៃ​នោះ ពេល​ថ្មីៗ​នេះ​ក៏​មាន​ការពង្រីក​តូប​លក់​ឥ​វ៉ាន់​រំលោភ​យក​ចំណី​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣​អស់​មួយចំណែក​ដែរ ដែល​ជា​ហេតុ​ធ្វើឲ្យ​ដង​ផ្លូវ​មួយ​នេះ​កាន់តែ​ចង្អៀត​ថែម​ទៀត ពិសេស​ចំណុច​ផ្លូវ​ចេញ​ចូល​ក្នុង​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច ហើយ​តូប​ដែល​កំពុង​ពង្រីក​សាប​បន្ថែម​នេះ ត្រូវ​គេ​ស្គាល់​ជា​តូប​របស់​កូន​គណៈកម្មការ​ផ្សារ​ស្រុក​កំពង់ត្រាច​នា​ប​ច្ច​ប្បន្ន​ឈ្មោះ ហាម បាវ​។​

​មហាជន​បាន​រិះគន់ថា បើទោះជា​ដង​ផ្លូវជាតិ​លេខ​៣៣​ត្រូវបាន​ពង្រីក​ឲ្យ​កាន់តែ​ទូលាយ​បែប​នេះ​ក្តី ប៉ុន្តែ​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច នៅតែ​មាន​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់​ព្រឹក ដែល​ករណី​បែប​នេះ​វា​ចាត់ទុក​ជា​ទម្លាប់​ទៅហើយៗ​គេ​ដឹងថា ចំណត​រថយន្ត​គឺ​គ្រប់គ្រង​ដោយ​លោក​ហាម បាវ ដែល​ជា​និច្ចកាល​ត្រូវ​ហែក​សំបុត្រ​ភាស៊ី​យក​កម្រៃ​ពី​ចំណតរថយន្ត​ជាប្រចាំ តែ​អ្នកគ្រប់គ្រង​ចំណត ហាក់​មិន​បាន​ខ្វាយខ្វល់​ពី​កត្តា​លំបាក​របស់​អ្នកដំណើរ​លើ​យ​គឺ​គិតតែ​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​ចំណត​រាល់ថ្ងៃ​។​លើសពី​នេះ​ត្រង់ចំណុច​មុខ​ផ្សារ​កំពង់ត្រាច ពេល​ឱកាស​បុណ្យ​ជាតិ​ម្តងៗ​តែង​ស្ទះចរាចរណ៍​ស្ថិត​តាម​កំណាត់​ផ្លូវ​ខាងលើ ដោយសារ​មនុស្ស​ចេញចូល​ច្រើន​ថែមទាំង​មាន​យានយន្ត​គ្រប់​ប្រភេទ​ចត​ឈប់​លាយឡំ​ជាមួយ​រថយន្ត​ឈ្នួល​ពាសពាញ​ចិញ្ចើមផ្លូវ ជួនកាល​ស្ទះចរាចរណ៍​រាប់​ម៉ោង​ក៏មាន​ដែរ​។​

​ទាក់ទិន​នឹង​រថយន្ត​តាក់ស៊ី​រក​ចំណត​មិនទាន់​ឃើញ​ខាងលើ លោក​ហាម បាវ ប្រធាន​ភាស៊ី​ចំណត​រថយន្ត​ក្នុង​ស្រុក​កំពង់ត្រាច បាន​ប្រាប់ កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០១៧​នេះ​ថា លោក​បាន​ប្រាប់​ម្ចាស់​ឡាន​តាក់ស៊ី​ឲ្យចូល​ទៅ​ចត​នៅ​ឯ​ចំណត​ដែរ ប៉ុន្តែ​គេ​មិន​ព្រមទៅ​ព្រោះ​នៅ​កន្លែង​ចត​រថយន្ត​នោះ​គ្មាន​ម៉ូយ​ឬ​ភ្ញៀវ​ទេ ណាមួយ​ចំណត​រថយន្ត​ក៏​នៅ​ឆ្ងាយ​ពី​ផ្សារ​ផងដែរ​។​លោក​ហាម បាវ ថា​បើ​ចង់ដឹង​ច្បាស់​សួរ​ចៅហ្វាយស្រុក​ទៅ​ពិតជា​ដឹង​មិន​ខាន​លើ​យ​។​

​ដោយឡែក អភិបាល​ស្រុក​កំពង់ត្រាច លោក​អ៊ុម ស៊ី​ណាត បាន​ប្រាប់ឲ្យដឹង​នៅក្នុង​ថ្ងៃ​ដដែល​នេះ​ថា រឿង​ស្ទះផ្លូវ​ក្នុង​ចំណុច​មុខ​ផ្សារ​លោក​ពិតជា​ទទួល​ស្គាល់ ប៉ុន្តែ​ក្នុង​បំណាច់​ខែ​ក្រោយ​នេះ លោក​នឹង​ឲ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី​ទាំងអស់​ចូល​ទៅ​ចាប់​ម៉ូយ​នៅឯ​ចំណត​ថ្មី ក្បែរ​សាលារៀន​ចិន គាក​ឃួន ដែល​មាន​ចម្ងាយ​ពី​ចំណុច​ផ្សារ​កំពង់ត្រាច ប្រមាណ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​។​/
​ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ