ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កិច្ចប្រជុំ​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប​
Thu,12 October 2017 (Time 11:33 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 564នាក់)


កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កែប បាន​ធ្វើ​កិច្ចប្រជុំ​លើ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈកម្មការ​ថ្នាក់​ខេត្ត និង​អនុគណៈកម្មការ​នានា​ជា​ចំណុះ សម្រាប់​សហការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ដែល​ជា​ជុំ​ទី​២​នៅ​ខេត្ត​កែប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​អស់លោក​ជា​ប្រធាន អនុប្រធាន ស្ថាប័ន មន្ទីរ​អង្គភាភ​ពាក់ព័​ន្ធ​ទូទាំង​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​ក៏​បាន​ពិគ្រោះ​យោបល់ លើ​សេចក្តីសម្រេច​ស្តីពី​ការត្រៀម​លក្ខណៈ​សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឲ្យមាន​ភាព​អធិកអធម ផ្តោត​ការសំខាន់​លើ​ប្រធានបទ​រួម​គឺ​ត្រូវ​តែ​ប្រកាន់​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់​និង​ហ្មត់ចត់ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ប្រកបដោយ​ជោគជ័យ​។​

​ជាមួយនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ដាក់​ទិសដៅ​និង​លើក​គោលការណ៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ក្រើនរំលឹក​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទូទាំង​ខេត្ត ត្រូវតែ​ពង្រឹង​សមត្ដ​ភាព​របស់​ខ្លួន ដោយ​យក​តួនាទី ភារកិច្ច ទៅ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​។​លោក​ថា គណៈកម្មការ​នេះ​មាន​ភារកិច្ច សហការ​សម្របសម្រួល ជាមួយ​គណៈកម្មការ​អន្តរ​ស្ថាប័ន​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​សម្រាប់​ឆ្នាំ​២០១៧ និង​ផ្នែក​ឯកជន​នានា​នៅ​ខេត្ត​កែប​ឲ្យទទួល​បាន​ផ្លែផ្កា ។ គណៈកម្មការ​នេះ​ត្រូវបាន​បង្កើតឲ្យមាន​អនុគណៈ​កម្មការ​ចំនួន​៦ ជា​ចំនួយការ​ក្នុង​ការអនុវត្ត​ការងា​រ​រួមមាន​៖ ការទទួល​បន្ទុក​ការងារ​ពិធីការ រៀបចំ​ទីតាំង​អនាម័យ សោភណភាព និង​ហិរញ្ញវត្ថុ​។​ចំពោះ​អនុគណៈកម្មការ​នេះ​មាន​ភារកិច្ច គឺ​សហការ​ជាមួយ​អនុគណៈកម្មការ​ថ្នាក់​ខេត្ត​និង​អនុគណៈកម្មការ​អន្តរ​ស្ថាប័ន​ដែល​មាន​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​លើ​កិច្ច​ការងារ​ពិធីការឲ្យ​បាន​ប្រសើរ​ឡើង​។​សិក្សា និង​កំណត់​ទីតាំង​នានា​សម្រាប់​ដំណើរការ​នៃ​ពិធីបុណ្យ​សមុទ្រ​ទាំងមូល​មាន​ភាព​អធិកអធម​និង​សប្បាយរីករាយ​ថែម​ទៀត​។​

​ដោយ​ផ្តោត​សំខាន់​លើ​សេចក្តីសម្រេច​នេះ អនុគណៈកម្មការ​និមួយៗ មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​តាម​ការចាំបាច់ ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ឲ្យបាន​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​លោក​បាន​សង្ក​ន់​ធ្ងន់​ថា គណៈកម្មការ​គ្រប់គ្រង​និមួយៗ​ត្រូវ​ប្រកាន់ខ្ចាប់​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​គឺ​ធ្វើយ៉ាងណា​កុំឲ្យ​មាន​បាតុ​ភាពកើតឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។​ត្រូវ​ចេះ​ជួយ​ចែករំលែក​កិច្ចការ​គ្នា​ដើម្បី​ឲ្យ​ពិធី​នេះ​ទទួលបាន​ជោគជ័យ និង​កាន់តែ​មាន​ភាពសប្បាយ​រីករាយ ។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្ត​កែប​ពិតជា​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​សម្រុក​មក​ទី​នេះ​ភ្លូកទឹកភ្លូកដី អីចឹង​តម្រូវឲ្យ​អ្នក​ទទួល​ភារកិច្ច​ខាង​សណ្តាប់ធ្នាប់​របៀបរៀបរយ ត្រូវ​ដាក់​តាំង​ផ្លាក​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា ពិសេស​ត្រូវ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ឲ្យបាន​រឹង​មាំ​។​

​គេ​រំពឹងថា ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​ប្រព្រឹត្ត​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ​នេះ​ពិតជា​មាន​មនុស្ស​ចូលរួម​ប្រមាណ​១​លាន​នាក់​ឯណោះ ព្រោះ​ពិធី​ដ៏​អធិកអធម​នេះ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពិធី​នេះ​ក៏​មាន​ការប្រកួត​កីឡា​ចំនួន​បី​ប្រភេទ គឺ​កីឡា​លើគោក កីឡា​លើទឹក​និង​កីឡា​លើ​អាកាស ហើយក៏​មាន​ការប្រគុំ​តន្ត្រី​ដែល​មាន​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​មក​សម្តែង​ក្នុង​ពិធី​នោះ​ផងដែរ​។​/
​ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ