បង្កងជាច្រេីន បាននាំចូលពីប្រទេសវៀតណាម ដោយគ្មានមន្ត្រីពាក់ព័ន្ធណា ចុះទៅពិនិត្យឡើយ
ខេត្តតាកែវ ៖ បើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅភូមិ ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៍មានយើងថា ជារៀងរាល់ព្រឹកពួកគាត់តែងតែសង្កេតឃើញមានទូក ចំនួនពីរគ្រឿងបានដឹកបង្កងយ៉ាងច្រើនមកពី ប្រទេសវៀតណាម យកមកចែកចាយទៅតាម តំរូវកាឈ្មូញដែលជាអ្នកកុម្មង់ ជូនកាលយកទៅចែកចាយតាមបណ្តាខេត្តផ្សេងទៀតក៏មានដែ ។ប្រភពព័ត៌មានបានបន្តទៀតថា កានាំបង្កងចូលមកពីប្រទេសជិតខាងនេះ បើប្រជាពលរដ្ឋឬអតិថិជនទិញយកទៅ ហូបវាអាចប៉ះពាល់ដល់សុភាពឬវាអាចមានបញ្ហាទៅថ្ងៃក្រោយជាមិនខានព្រោះរបស់នាំចូលទាំងនោះពុំមានមន្ត្រីពាក់ព័នណាមួយចុះទៅពិនិត្យមើលអោយបានត្រឹមត្រូវនោះទេ។ ហើយវាអាចមានកាឃុបឃិតពីមន្តី្រមួយចំនួនបើកភ្លើងខៀវអោយឈ្មូញនាំផលិតផលចូលហើយមិនចុះទៅពិនិត្យ អោយបានច្បាស់លាស់យកតែលុយដាក់ក្នុងហោប៉ៅវាជាកាស្រេច ។ ពាក់ព័នក្នុងករណីនេះដែអ្នកយកព័ត៍មានសម្លេងខ្មែរពិតយើងបានសុំកាស្រាយបំភ្លឺពីលោក ប៉ោ លាងគង់ប្រធានសាខាកាំកុងត្រូលខេត្តតាកែវដែ ។ តែទូរសព្ទ័ខលចូលចំនួនបីដងហើយមិនលើកទូរសព្ទ័ ។