សំណង់អនាធិបតេយ្យ កំពុងសាងសង់នៅលើ ទំនប់ប្រឡាយពុំមានអជ្ញាធរណាមើលឃើញឡើយ
ខេត្តតាកែវ៖ បើតាមសំដីរបស់អាជីវករ ដែលជាអ្នកលក់ដូរនៅផ្សារ(អង្គរកា) ស្ថិតនៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្ហើបប្រាប់អ្នកយកព័ត៏មានយើងថា៖ពេលពួកគាត់យកទំនិញមកលក់នៅពេលព្រឹកឡើង ជារៀងរាល់ថ្ងៃ ពេលនោះ តែងតែ សង្កេត ឃើញមានសំណង់សាងសង់ឡើងជាហូហែនៅលើចំណីផ្លូវមាត់ប្រឡាយ ហើយពុំឃើញមន្ត្រីជំុនាញណាមួយចុះទៅពិនិត្យមើលឡើយ ។នៅពេលនោះដែលោក អោក សោភ័ណ្ឌប្រធានផ្សារ(អង្គរកា)បានបញ្ជាក់ប្រាប់អ្នកយកព័ត៍មានយើងថា៖ ក្នុងកាសង់តូបលក់ដូរ នៅលើចំណីផ្លូវប្រឡាយនេះ លោកបានចុះទៅហាមឃាត់ដែ គឺមិនអោយសាងសង់ទេ ព្រោះកន្លែងនេះជាចំណីផ្លូវ ហើយនៅពេលខាងមុខរាជរដ្ឋាភិបាលត្រូវកាស្តាប្រឡាយ បើប៉ះពាល់ទ្រព្យសម្បត្តិរបស់ពូកគាត់គឺពុំមាន(សំណងទេ)ហើយគ្មាននាក់ណាទទួលខុសត្រូវឡើយ។លោកបានបន្តទៀតថា៖មានអាជីវកខ្លះសាងសង់តូបរួចហើយមិនទុកលក់ដូខ្លូនឯងទេថែមទាំងលក់បន្តទៅអោយអ្នកផ្សេងទៀត ហើយក៏មិនបានប្រាប់ប្រធានផ្សារអោយបានដឹងផងដែ ។ក្នុងករណីនេះដែរអ្នកយកព័ត៍មានសម្លេងខ្មែរពិតបានសុំកាស្រាយបំភ្លឺពីលោក ជា វាន់ ស្តីទីស្រុកតា្រំកក់ លោកបានប្រាប់ថា៖កាលពីសមយ័លោក តឹក តុងលីមអភិបាលស្រុកមុននៅ លោកបានហាមឃាត់ និងសំណូមពរកុំអោយប្រជាពលរដ្ឋធ្វើតូបឬសំណង់អ្វីនៅលើខ្លងប្រឡាយនេះអោយសោះព្រោះគោលការអភិវឌ្ឈន៏ប្រឡាយមេនៅឆ្នាំ២០១៧ខាងមុខនេះកំពុងរៀបចំហើយ តែបើតំបន់ហាមឃាត់នេះនៅតែមិនស្តាប់ ពេលស្តាប្រឡាយទៅប៉ះចំឬខូចខាតទ្រព្យសម្បត្តិអ្វីនោះគ្មានអ្នកណាទទួលខុសត្រូវឡើយ ។