ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គ្រាន់តែលោក ពូទីន និងស្តេចប្រេង អារ៉ាប៊ី សាអូឌីត ពិភាក្សាគ្នារួច តម្លៃប្រេងពិភពលោកក៏ងើបឡើងវិញភ្លាមៗ
ថ្ងៃច័ន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1114នាក់)


(ហាងចូវ)៖ ព្រះរាជបុត្រ Mohammed Bin Salman Al Saud នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានជួបពិភាក្សាទ្វេភាគីជាមួយ នឹងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅក្នុង បន្ទប់ដាច់ដោយឡែកមួយពីកិច្ចប្រជុំកំពូល G20 នៃទីក្រុងហាងចូវ ភាគខាងកើត ប្រទេសចិន ហើយជាលទ្ធផលគឺមេដឹកនាំទាំងពីរបានសន្យាថា នឹងទាញទីផ្សារប្រេងសកលលោកឲ្យមាន ស្ថិរភាពឡើងវិញ ក្នុងនោះ រួមមានការផ្អាកការផលិតប្រេងមួយចំនួនផងដែរ។ នេះបើតាមការ វែបសាយ Bloomberg ចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

អ្វីដែលត្រូវបានក្រុមជំនាញសេដ្ឋកិច្ចកត់សម្គាល់ គឺក្រោយបញ្ចប់ជំនួបដ៏កម្របំផុត រវាងមហា អំណាចលើលោកទាំងពីរនេះគឺទីផ្សារ ប្រេងឆៅបានហក់ឡើងវិញបន្តិច ដោយវាបានកើនឡើង តម្លៃក្នុងអត្រា ៥ភាគរយលើសពី ៤៩ដុល្លារក្នុងមួយបារ៉ែលនៅក្នុងថ្ងៃចន្ទនេះ។ ងាកទៅមើល ទីផ្សារអាមេរិកវិញ នៅរដ្ឋតិចសាស់ តម្លៃប្រេងបានកើនឡើង ៤ភាគរយបន្ថែមទៀត រហូតដល់ លើស៤៦ដុល្លារក្នុង មួយបារ៉ែលឯណោះ។

ព្រះអង្គម្ចាស់ Salman បានមានបន្ទូលថា «ប្រទេសយើងទាំងពីរ គឺជាអ្នកផលិតប្រេងធំបំផុត ដូច្នេះហើយ ស្ថិរភាពនៃតម្លៃប្រេងប្រាកដ ជាមិនអាចកើតមានឡើងនោះទេ ប្រសិនបើគ្មានការចូលរួមពីរុស្ស៊ី និង អារ៉ាប៊ី សាអូឌីត»។ ជាការឆ្លើយតបលោក ពូទីន បានបញ្ជាក់ ជំហររុស្ស៊ីវិញដូច្នេះថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេស ទំាងពីរក្នុងការ ធ្វើឲ្យកិច្ចពិភាក្សារវាងគ្នា ក្លាយជារឿងអចិន្ត្រៃយ៍»។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបរវាងលោក ពូទីន និងព្រះរាជទាយាទលំដាប់ទីពីររបស់ អារ៉ាប៊ី សាអូឌីត នោះតំណាងប្រទេសផលិត ប្រេងដ៏ធំរបស់ពិភពលោកទាំងពីរនេះ បានយល់ ឃើញដូចគ្នាថា នឹងលើករឿងទាំងឡាយ ដែលបានព្រមព្រៀងគ្នាខាងលើនេះ ទៅពិភាក្សាក្នុង កិច្ចប្រជុំ OPEC នៅក្នុងទីក្រុងវីយែន ក្នុងខែវិច្ឆិកា ជាពិសេសគឺការបង្កកការផលិតប្រេង ពីសំណាក់បណ្តាប្រទេស ផលិតប្រេងធំៗ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ