ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រះមហាក្សត្រខ្មែរ ព្រះរាជទាន១ពាន់ដុល្លារ ដល់កាកបាទ​ក្រហមកម្ពុជា ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ សម្រាប់ខែកញ្ញា
ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 657នាក់)


(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌សម្រាប់ខែ កញ្ញា ឆ្នាំ២០១៦នេះ។
 
ក្នុងលិខិតថ្លែងអំណរព្រះគុណថ្វាយ​ ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា មន្រ្តី និងបុគ្គលិក​ទាំងអស់ នៃកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈ ដ៏ខ្ពង់ខ្ពស់បំផុត តែងតែងប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់សង្រ្គោះប្រជារាស្រ្តកម្ពុជា ក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
 
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ តែងបានព្រះរាជទានព្រះរាជទ្រព្យ របស់ព្រះអង្គ ១ពាន់ដុល្លារជារៀងរាល់ខែ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ