ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កូរ៉េខាងជើង បានប្រកាសពីការបញ្ចប់ការកែលម្អអាវុធនុយក្លេអ៊ែ ទុកសម្រាប់ទប់ទល់នឹងសហរដ្ឋអាមេរិក
ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1309នាក់)


(មូស្គូ)៖ ស្ថានទូតកូរ៉េខាងជើង ប្រចំាប្រទេសរុស្ស៊ី អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា​ ទីក្រុងព្យុងយ៉ាង បានបញ្ចប់មួយផ្នែកធំនៃការស្រាវជ្រាវពាក់ព័ន្ធនឹងការអវភិវឌ្ឈន៍កម្មវិធីអាវុធនុយក្លអ៊ែ។ នេះបើតាមការចុះ ផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik​ នៅថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការបាញ់សាកល្បងជាច្រើនកាលពីពេលថ្មីនេះ បានពិសោធន៍ និង បញ្ជាក់ពីរចនាសម្ព័ន្ធ ការដំណើរការណ៍ លក្ខណៈបចេ្ចកទេស និង ឥទ្ធិពលនៃក្បាលគ្រាប់នុយក្លេអ៊ែ ដែលតម្រូវទៅតាមស្ដង់ដាដើម្បីបំពាក់លើគ្រាប់មីស៊ីលបាលិស្ទីគ Hwasong របស់កងទ័ពកូរ៉េខាងជើង។ ទន្ទឹម គ្នានោះដែរ របបដឹកនំាទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា ត្រៀមខ្លួនរួចរាល់ហើយក្នុងការពង្រឹង ក៏ដូចជាពង្រីក គុណភាព និង បរិមាណផលិតអាវុធនុយក្លេអ៊ែ ទុកប្រើប្រាស់ទប់ទល់នឹងការគម្រាមកំហែងដោយអាវុធនុយ ក្លេអ៊ែពីសំណាក់សហរដ្ឋអាមេរិក។ «យើងនឹងនៅតែបន្តចាត់វិធានការបង្កើនកងកម្លំាងអាវុធនុយក្លេអ៊ែ ដើម្បី ការពារកិត្តិយស សិទ្ធិរស់នៅ និង សន្តិភាពរបស់យើង ពីការគម្រាមកំហែងដោយសង្រ្គាមនុយក្លេអ៊ែនៃ​សហរដ្ឋ  អាមេរិក»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងជើង ប្រចំាប្រទេសរុស្ស៊ី។

គួររំលឹកថា កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ កូរ៉េខាងជើងបានប្រកាសពីជោគជ័យនៃការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែជាលើកទី៥ ដែលមានឥទ្ធិពលផ្ទុះដល់ទៅ១០គីឡូតោន។ ម្យ៉ាងវិញទៀតសម្រាប់ក្រុមអ្នកជំនាញកូរ៉េខាង ត្បូង ទីក្រុងព្យុងយ៉ាង ទំនងជានឹងដឹកនំាការបាញ់សាកល្បង គ្រាប់រ៉ូក្កែតរយៈចំងាយឆ្ងាយ ឬក៏អាវុធនុយក្លេអ៊ែ ជាថ្មីម្ដងទៀត ដើម្បីអបអរសារទរខួបលើកទី៧​១ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើង ដែលនឹងត្រូវ ប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ