ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រសួងទេសចរណ៍រំពឹងថា បាតុភូតព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរ នៅថ្ងៃ២៣កញ្ញា ខាងមុខ នឹងមានអ្នកទស្សនារាប់ពាន់នាក់
ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 646នាក់)


(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអះអាងអំពីការរំពឹងទុកថា ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំពីលើកំពូលប្រាង្គកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលកើតមាននៅចន្លោះ ថ្ងៃទី២២ដល់២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៣ពាន់ទៅ៤ពាន់នាក់។ លោករដ្ឋមន្រ្តីស្ដីទី បានឱ្យដឹងថា «រាល់ព្រឹក ថ្ងៃធម្មតាភ្ញៀវដែលទៅមើលថ្ងៃរះមុខប្រាសាទអង្គរវត្ត មានចំនួនតិចល្មមទេ តែក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះ យើងសង្ឃឹមថានឹងមានភ្ញៀវច្រើន តាមការប៉ានស្មានមានប្រហែលជា មិនតិចជាង៣ទៅ៤ពាន់នាក់ទេ មានភ្ញៀវចម្រុះគ្រប់ជាតិសាសន៍»។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានប្រកាសថា នៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចន្លោះម៉ោង៥៖០០នាទី ដល់ម៉ោង៧៖០០នាទីព្រឹក នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX) ដែលបាតុភូតនេះ កើតមាន២ដងក្នុងមួយឆ្នាំ គឺលើកទី១ នៅខែមីនា និងលើកទី២ នៅកញ្ញានេះតែម្តង។ លោក ទិត ចន្ថា បានបន្តថា ក្រសួងទេសចរណ៍បានសហការជាមួយអាជ្ញាធរអប្សរា ចុះរៀបចំទីធ្លារសម្រាប់ឱ្យភ្ញៀវទេសចរចូលទស្សនា និងផ្ដិតយករូបភាពដ៏កម្រ និងអច្ឆរិយៈនេះ បានរួចរាល់ជាស្រេច។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានរំពឹងថាព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះ នឹងជួយផ្សព្វផ្សាយពីសក្ដានុពល នៃវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់ទូលំទូលាយថែមទៀត។ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលទស្សនា និងផ្តិតយករូបភាពដ៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ចូលរួមដល់យុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ»៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ