ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក Donald Trump និយាយថា បើចង់កសាងរបងព្រំដែន ម៉ិកស៊ិកូត្រូវតែជាអ្នកចេញលុយ តែម៉ិកស៊ិកូជំទាស់
ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1016នាក់)


(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសារធារណៈរដ្ឋ លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកមានសិទ្ធិពេញលេញ ក្នុងការសាងសង់ជញ្ជំាង នៅតាមតំបន់ព្រំដែន របស់ខ្លួន ប៉ុន្តែបើលោកឈ្នះឆ្នោតវិញ លោកនឹងប្រាប់ម៉ិកស៊ិកូ ឲ្យចេញថ្លៃកសាងរបងព្រំដែននោះ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។  
 
ការលើកឡើងបែបនេះ របស់លោកត្រំា ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទសារព័ត៌មានជាមួយនឹង ប្រធានាធិបតីម៉ិកស៊ិកូ លោក Enrique Pena Nieto នៅឯទីក្រុង ម៉ិកស៊ិកូ។ ថ្លែងនៅក្នុងឱកាសនោះទៀត មហាសេដ្ឋីអចលនទ្រព្យរូបនេះ បានលើកឡើងថា «យើងទទួលស្គាល់ និងគោរពសិទ្ធិរបស់បណ្ដាប្រទេស ទំាងអស់ដែលចង់សាងសង់ជញ្ជំាងនៅតាមតំបន់ព្រំដែន ដើម្បីបញ្ឈប់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ការជួញដុរគ្រៀងញៀន និង អាវុធ»។
 
លោក Trump បានបន្តថា «ដើម្បីសម្រេចវត្ថុបំណងនេះ គឺត្រូវតែមានការចែករំលែក ដើម្បីសន្តិសុខប្រជាជន និង កិច្ចសហប្រតិបត្តិការពិតជាមានសារៈសំខាន់ណាស់»។ ចំណែកឯប្រធានាធិបតីម៉ិកស៊ិកូ លោក Enrique Pena Nieto បានលើកឡើងដែរថា «ការធ្វើចំណាកស្រុកក្រៅផ្លូវរបស់ប្រជាជនម៉ិកស៊ិកូ  ទៅកាន់ សហរដ្ឋអាមេរិក មានចំនួនកាន់តែច្រើន កាលពីជាង១០ឆ្នាំមុនមកម្លេះ តែចំនួននេះបានធ្លាក់ចុះមក វិញក្នុងពេលបច្ចុប្បន្ន»។  លោក Enrique បានបញ្ជាក់ទៀតថា« ម៉ិកស៊ិកូនឹងមិនចំណាយប្រាក់សាង សង់ជញ្ជាំងនៅតំបន់ព្រំដែនរបស់ខ្លួន ដូចដែលលោក Trump បានលើកឡើងនោះទេ»។
 
គួររំលឹកផងដែរថា លោក Donald Trump ធ្លាប់បានចោទប្រកាន់ ជនអន្តោប្រវេសន៍ម៉ិកស៊ិកូ ថាជា ឧក្រិដ្ឋជន ចោរ និង ជាអ្នករត់ពន្ធគ្រឿងញៀន។ ប៉ុន្តែជាការឆ្លើយតបលោក Enrique Pena Nieto បានប្រៀបប្រដូច វោហាស័ព្ទរបស់លោក Trump ទៅនឹង Adolf Hitler និង មេដឹកនំាផ្ដាច់ការ អ៊ីតាលី Benito Mussolini៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ