ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋមន្រ្តី ថោង ខុន៖ ជើងហោះហើរត្រង់ពីជប៉ុន ជាជោគជ័យធំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើទៅជប៉ុន
ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 723នាក់)


(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ការសម្រេចបានការតភ្ជាប់ជើង ហោះហើរត្រង់ពីជប៉ុនមកកម្ពុជា គឺជាជោគជ័យដ៏ធំមួយ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើទៅលោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីពេលកន្លងទៅ។

ការលើកឡើងពីភាពជោគជ័យនេះ ត្រូវបានធ្វើឡើងក្នុងពិធី បើកសម្ភោធជើងហោះហើរត្រង់ពីជប៉ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោករដ្ឋមន្រ្តីបានថ្លែងថា នេះជាប្រវត្តិសាស្រ្តដំបូងនៃ ការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ហើយកម្ពុជាក៏រំពឹងថា តាមរយៈជើងហោះហើរត្រង់នេះ ប្រាកដជាបានទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកើនឡើងថែមទៀត ដោយឡែកទេសចរកម្ពុជា ក៏មានការកើនឡើង ក្នុងការទៅទស្សនានៅជប៉ុនដែរ។

លោកថា «ការសម្រេចការតភ្ជាប់ជើងហោះហើរត្រង់នេះ គឺជាផលិតផលដ៏ធំមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ពិសេស នេះជាជោគជ័យដ៏ធំមួយទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើទៅលោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីឱ្យមានជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា»

រយៈពេល៦ខែ ដើមឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវជប៉ុន ៩០,៨៧៧ នាក់ កើនឡើង ០.៣ភាគរយ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងទាញយកភ្ញៀវ ជប៉ុនឱ្យបាន ជាង៣០ម៉ឺននាក់ ព្រមទាំងវិនិយោគិនច្រើននាក់ទៀត។

ជាមួយគ្នានេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អ្នកដំណើរក្នុងជើង ដំបូងរបស់ក្រុមហ៊ុន ANA នៅថ្ងៃនេះ មានអ្នកដំណើរចំនួន២៨០នាក់ ហើយពីពេលនេះតទៅ យន្តហោះរបស់ក្រុមហ៊ុននេះ នឹងធ្វើដំណើរ ១ជើងក្នុងមួយថ្ងៃ គឺចុះនៅម៉ោង ៣៖១០នាទីរសៀល និងចេញទៅវិញនៅម៉ោង ១០៖៥០នាទីយប់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ